ព័ត៍មានសុខភាព
បរិភោគដំឡូងបារាំងចៀនអាចធ្វើអោយអ្នកឆាប់ស្លាប់
× អាហារចៀនមិនល្អសម្រាប់សុខភាពឡើយ។វាអាចធ្វើអោយមនុស្សធាត់និងមានជំងឺបេះដូង។ ថ្មីៗ នេះមានការស្រាវជ្រាវដ៏គួរអោយភ្ញាក់ផ្អើលមួយទាក់ទងនិងការស្លាប់និងទំនាក់ទំនងជាមួយការបរិភោគដំឡូងបារាំងចៀន ( French fries) នៅតាមហាង។
ការសិក្សាស្រាវជ្រាវនោះនិយាយថាអ្នកដែលហូបដំឡូងបារាំងចៀនលើសពីពីរដងក្នុងមួយសប្តាហ៍ទំនងជាឆាប់ស្លាប់ជាងអ្នកដែលហូបតិចជាងនេះ ឬ៏មិនបរិភោគសោះ។
ការស្រាវជ្រាវនេះបានធ្វើឡើងលើមនុស្សចំនួន៤៤០០នាក់ដែលមានអាយុពី៤៥ទៅ៧៩ឆ្នាំ។
ការសិក្សាស្រាវជ្រាវនេះបានអោយដឹងថាបន្ទាប់ពីរយ:ពេល៨ឆ្នាំក្រោយមក គេបានរកឃើញថាការឆាប់ស្លាប់មុនអាយុបានកើតឡើងចំពោះមនុស្សដែលបរិភោគដំឡូងចៀនច្រើនជាងពីរដងក្នុងមួយសប្តាហ៍។
ដូច្នេះ យុវជននិងយុវតីកម្ពុជាមិនត្រូវបរិភោគពពួកអាហារ Fastfood ដូចជាដំឡូងចៀននេះញឹកញាប់ពេកឡើយ បើស្រឡាញ់ជីវិតនិងខ្លួនឯង។
ផ្តល់សិទ្ធិដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com