កីឡាជាតិ
ជាតិ
លីកកំពូល៖ អគ្គិសនីកម្ពុជាជួបខេមបូឌានថាយហ្គឺរ ខណៈអាស៊ីអឺរ៉ុបប៉ះវេស្ទើនភ្នំពេញ
× ក្រុមអគ្គិសនីកម្ពុជាជួបប្រកួតជាមួយក្រុមខេមបូឌានថាយហ្គឺរក្នុងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកនៅម៉ោង៦ល្ងាចថ្ងៃទី២២ ខែតុលា នេះនៅកីឡដ្ឋានខេត្តស្វាយរៀង។ ជាមួយគ្នានេះក្រុមអាស៊ីអឺរ៉ុបតទល់ជាមួយក្រុមវេស្ទើនភ្នំពេញម៉ោង៦ល្ងាចដូចគ្នានៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ។
ក្រុមអគ្គិសនីកម្ពុជារំពឹងទទួលបាន៣ពិន្ទុពីជំនួបតទល់ជាមួយខេមបូឌានថាយហ្គឺរ ដើម្បីគេចឲ្យផុតពីតំបន់កាត់ចេញពីក្របខណ្ឌលីកកំពូល ដែលស៊ីម៉ាក់និងគីរីវង់សុខសែនជ័យកំពុងឈរ។ ក្រុមទាំងពីរត្រូវជួបប្រកួតគ្នានាវេលាម៉ោង៦ល្ងានថ្ងៃអាទិត្យ ទី២២ តុលា នេះនៅកីឡដ្ឋានខេត្តស្វាយរៀង។ បច្ចុប្បន្នអគ្គិសនីកម្ពុជាកំពុងឈរលេខរៀងទី១០ដោយមាន១៦ពិន្ទុ ខណៈស៊ីម៉ាក់ដែលស្ថិតក្នុងតំបន់កាត់ចោលឈរលេខរៀងទី១១ដោយមាន១១ពិន្ទុ ដ្បិតក្រុមទាំងពីរនៅសល់៤ប្រកួតដូចគ្នា។
សម្រាប់ការប្រកួតកាលពីសប្តាហ៍មុនអគ្គិសនីកម្ពុជាបានយកឈ្នះក្រុមអគ្គស្នងការនគរបាលជាតិ ២-១ ខណៈខេមបូឌានថាយហ្គឺរចាញ់ក្រសួងការពារជាតិក្នុងលទ្ធផល ២-១ នៅលើទឹកដីកីឡដ្ឋានស្តាតចាស់ដូចគ្នា។ បច្ចុប្បន្នខេមបូឌានថាយហ្គឺរឈរលេខរៀងទី៦ដោយមាន២៨ពិន្ទុ។
នៅម៉ោង៦ល្ងាចថ្ងៃនេះដែរក្រុមឈរលេខរៀងទី៩អាស៊ីអឺរ៉ុបយូណាយធីតត្រូវតទល់ជាមួយក្រុមឈរលេខរៀងទី៨វេស្ទើនភ្នំពេញនៅកីឡដ្ឋានស្តាតចាស់។ ការជួបគ្នានៅល្ងាចនេះវាអាចគ្រាន់តែជាជំនួបបង្គ្រប់កិច្ចសម្រាប់ក្រុមទាំងពីរ ព្រោះឱកាសឡើងទៅតំបន់ Top 4 របស់ពួកគេមានតិចបំផុត ទោះបីក្រុមទាំងពីរនៅសល់៤ប្រកួតទៀតក្រៅពីជំនួបនេះក៏ដោយ។ បច្ចុប្បន្នអាស៊ីអឺរ៉ុបមាន១៧ពិន្ទុ ខណៈវេស្ទើនភ្នំពេញមាន១៩ពិន្ទុ ដ្បិតក្រុមដែលកំពុងឈរលេខរៀងទី៤មានរហូត៣២ពិន្ទុ។
លទ្ធផលប្រកួតកាលពីថ្ងៃសៅរ៍៖
-ព្រះខ័នរាជស្វាយរៀង ១-២ ណាហ្គាវើល
-ភ្នំពេញក្រោន ០-១ ក្រសួងការពារជាតិ
-បឹងកេត ៥-០ ស៊ីម៉ាក់
-អគ្គស្នងការដ្ឋាននគរបាលជាតិ ២-១ គិរីវង់សុខសែនជ័យ៕
© រក្សាសិទ្ធិដោយ thmeythmey.com