យោងទៅតាមសេចក្តីរាយការណ៍ពី Daily Telegraph បានឲ្យដឹងថា ក្មេងដែលធាត់ជ្រុលប្រមាណមួយភាគបីហើយដែលបង្ហាញរោគសញ្ញានៃជំងឺបេះដូងលឿនជាងធម្មតា។
រឿងនេះគឺផ្អែកទៅលើការសិក្សាមួយដែលពិនិត្យទៅលើរបៀបដែលកត្តាប្រឈមនឹងជំងឺជាច្រើនដែលអាចប៉ះពាល់ដល់បេះដូង និងសរសៃឈាម ហើយវាមានលក្ខណៈធ្ងន់ធ្ងរលើក្មេងៗដែលធាត់ជ្រុលស្រាប់។
អ្នកស្រាវជ្រាវបានរកឃើញថា ភាគច្រើនក្មេងគេសម្គាល់ដឹងថាមានកត្តាប្រឈមនឹងជំងឺបេះដូងសរសៃឈាមគ្រាន់តែអាចរំពឹងថាអាចឃើញមានជំងឺនេះនៅពេលពួកគេធំឡើងប៉ុណ្ណោះដូចជា៖
• ច្រើនជាងពាក់កណ្តាលមានជំងឺលើសសម្ពាធឈាម
• ម្នាក់ក្នុងចំណោមប្រាំពីរនាក់មានកម្រិតជាតិស្ករក្នុងឈាមខ្ពស់
អ្វីដែលគួរឲ្យបារម្ភនោះគឺថា អ្នកស្រាវជ្រាវបានរកឃើញថា នៅពេលគេពិនិត្យទៅលើក្មេងដែលអាយុតិចជាង ១២ឆ្នាំជាពិសេស គឺ៦២ភាគរយហើយដែលមានកត្តាប្រឈមមុខនឹងជំងឺបេះដូងសរសៃឈាមលើសពីរមួយរួចទៅហើយ។
កត្តាប្រឈមមុខទាំងនេះច្រើនតែមិនបង្កឲ្យមានរោគសញ្ញាគួរឲ្យកត់សម្គាល់លើក្មេងៗឡើយ ប៉ុន្តែវាបែរជាបង្កើនឱកាសកើតជាជំងឺធ្ងន់ធ្ងរណាមួយទៅវិញដូចជា ជំងឺសរសៃឈាមបេះដូង នៅថ្ងៃអនាគត់។
ជាមួយគ្នានេះដែរ ការសិក្សាមិនបានធ្វើការប្រៀបធៀបអ្វីឡើយ ដូច្នេះក៏មិនអាចរកឃើញទម្ងន់ប៉ុណ្ណាសម្រាប់ក្មេងដែលគិតថាមានសុខភាពល្អនោះដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីមានសុខភាពល្អគ្រប់គ្នា និងគ្រប់អាយុនោះគួរតែ៖
• ញ៉ាំអាហារផ្តល់សុខភាព
• ហាត់ប្រាណទៀងទាត់
• កំណត់គោលដៅថែរក្សាទម្ងន់ឲ្យមានសុខភាពល្អ៕
ផ្តល់សិទ្ធិដោយ www.health.com.kh