អត្ថបទពាណិជ្ជកម្ម
GANZBERG រៀបចំការប្រគំ​តន្ត្រី​ដ៍​អស្ចារ្យ​លើកដំបូង​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ឋានសួគ៌​បូកគោ
22, Oct 2017 , 2:24 pm        
រូបភាព
ភ្នំពេញ​៖ GANZBERG Adventure Music Festival ជា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​សប្បុ​សរ​ធម៌​ដ៏​បំផុត​ដើម្បី​បរិច្ចាគ​ថវិកា​ទាំងអស់​ទៅ​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ធា ដែល​ប្រព្រឹត្តទៅ​នៅ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ ខេត្តកំពត នា​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៧​។ ព្រឹត្តិការណ៍​នេះ នឹង​ពាំនាំ​ការសម្តែង​ចម្រុះ និង​សម្បូរបែប​របស់​កំពូល​សិល្បករ សិល្បការ​នី​ខ្មែរ បី​ផលិតកម្ម​រួមគ្នា និង​អន្តរជាតិ សរុប​ជាង​៣០​នាក់​។ ក្នុងនោះ​រួមមាន​សិល្បករ​មកពី​ផលិតកម្ម​រស្មី​ហង្ស​មាស មានដូចជា ឱក សុគន្ធ​កញ្ញា ពេជ្រ សោភា លោក G-Devith កញ្ញា រ៉េត ស៊ូ​ហ្សា​ណា និង​លោក Step ផលិតកម្ម​សាន់​ដេ លោក ខាន់ ជេ​មន៍ សិល្បករ Original Song ក្រុម Small World Small Band ក្រុម Mustache  និង​លោក P-Sand​។  ជាមួយគ្នានេះដែរ ក្រុមបាល់ទាត់​ក្រសួងការពារជាតិ នឹង​ដឹក​ដៃ​គ្នា​ចូលរួម​សម្តែង​ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៍​អស្ចារ្យ និង​ដំបូង​គេ​បង្អស់​នេះ​ពីលើ​កំពូលភ្នំ​បូកគោ​។​
 
​តំណាង​ស្រា​បៀរ​ហ្គេ​នស៍​បឺ​គ បាន​ឲ្យ​ដឹងថា នេះ​ព្រឹត្តិការ​ប្រចាំឆ្នាំ​ដ៏​ធំ​បំផុត​ដំបូង​គេ​របស់​យើង ហើយ​លោក​អ្នកនឹង​ទទួលបាន​បទពិសោធន៍​ថ្មី ដូចជា​ការបោះ​ជំរំ​ខ្នាត​ធំ ការរត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង និង​ប្រណាំង​កង់ ហើយ​ត្រូវបាន​គេ​ហៅថា ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង និង​ប្រណាំង​កង់​ឋានសួគ៌​បូកគោ លើក​ទី​៤ ដោយមាន​ការប្រគំ​តន្ត្រី EDM ដ៏​អស្ចារ្យ DJ អន្តរជាតិ និង​កំពូល​តារាចម្រៀង​ល្បីៗ បី​ផលិតកម្ម​រួមគ្នា​។ ហើយ​រាល់​ថវិកា​ទាំងអស់​ដែល​បានមកពី​ការចុះឈ្មោះ​ចូលរួម​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង និង​ប្រណាំង​កង់ នឹង​បរិច្ចាក​ជូន​មន្ទីរពេទ្យ​គន្ធ​បុ​ប្ធា ហើយ​នេះ​ជា​ព្រឹ​តិ​ការណ៍​សកម្មភាព​សម្បុរ​ស​ធម៌​មួយ​ថ្មី​ទៀត បន្ថែម​លើ​សកម្មភាព​ស​ម្ប​រសធម៌​ផ្សេងៗ​ជាច្រើន​ទៀត ដែល​ក្រុមហ៊ុនស្រា​បៀរ​ហ្គេ​នស៍​បឺ​គ បានធ្វើ​កន្លងមក​។​
​ព្រឹត្តិការណ៍​នេះ​ក៏មាន​ផ្សាយ​ផ្ទាល់​ជាពិសេស​ពី​កំពូលភ្នំ​បូកគោ លើ​គេហទំព័រ​ហ្វេ​ស​បុក​(https://www.facebook.com/ganzberg.beer/) ស្រា​បៀរ​ហ្គេ​នស៍​បឺ​គ និង​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស នា​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៧ ចាប់ពី​ម៉ោង ៤​រសៀល​តទៅ​។​
 
​សូម​អញ្ជើញ​ចូលរួម​ចុះឈ្មោះ​ថវិកា​ទាំងអស់​នឹង​ផ្តល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ព័ត៌មាន​លម្អិត​នៃ​ការចុះឈ្មោះ​សូម​ចូលទៅ​កាន់​គេហទំព័រ​: www.bokormarathon.com Hot Line: 016 616 126​ ​នាំមក​ជូន​ជាពិសេស​ដោយ​ស្រា​បៀរ Ganzberg Real German Primium Beer ៕

© រក្សាសិទ្ធិដោយ thmeythmey.com