ជាតិ
កម្ពុជា​-​ឥណ្ឌូនេស៊ី នឹង​ចុះ​កិច្ចព្រមព្រៀង​ស្តីពី សហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារជាតិ​
22, Oct 2017 , 2:45 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ នឹង​ដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី​១១ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​លើក​ទី​៤ ដែល​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ហ្វីលីពីន ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២0១៧​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការពារជាតិ​កម្ពុ​ជា​។


 
​សេចក្តីជូនដំណឹង បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​កិច្ចប្រជុំ​ខាងលើ សម្តេច ទៀ បាញ់ ក៏​នឹងមាន​ជំនួប​ដាច់ដោយឡែក​ជាមួយ​លោក Ryamizard Ryacudu រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ផងដែរ​។ បើតាម​ប្រភព​ដដែល ក្នុងជំនួប​ដោយឡែក​នោះ សម្តេច ទៀ បាញ់ នឹង​ចុះហត្ថលេខា​ជាមួយ​លោក Ryamizard Ryacudu លើក​កិច្ចព្រមព្រៀង​ស្តីពី​សហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារជាតិ រវាង​ប្រទេស​ទាំងពីរ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com