អត្ថបទពាណិជ្ជកម្ម
Smart Axiata ទទួលបាន​សិទ្ធិ​ដាក់ឈ្មោះ​ផ្សាយពាណិជ្ជកម្ម​នៅតាម​រោងភាពយន្ត Major Cineplex
22, Oct 2017 , 2:57 pm        
រូបភាព
ក្រុមហ៊ុន Smart Axiata ដែលជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​រោងភាពយន្ត Major Cineplex កាលពី​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​២០១៧  បានប្រកាស​ភាពជា​ដៃគូ​រយៈពេល ៣​ឆ្នាំ ដោយ​ផ្ដល់​សិទ្ធិផ្ដាច់មុខ​ឲ្យ​ក្រុមហ៊ុន Smart ផ្សព្វផ្សាយ​ម៉ាក​យីហោ​របស់ខ្លួន​នៅតាម​រោងភាពយន្ត Major Cineplex ទាំងអស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​
 
​ភាពជា​ដៃគូ​នេះ នឹង​គ្របដណ្តប់​លើ​រោងភាពយន្ត Major ស្ថិតក្នុង​ផ្សារ​ទំនើប អ៊ី​អន ម៉​ល ទី​១ (AEON 1) ផ្សារ​ទំនើប​សូរិយា និង​អនាគត​ផ្សារ​ទំនើប​អ៊ី​អន ទី​២ (AEON 2) ដែល​នឹង​បើកទ្វារ​ឆាប់ៗ នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​រោងភាពយន្ត Major នៅ​ខេត្តសៀមរាប​ផងដែរ​។ អតិថិជន​របស់ Smart ត្រូវបាន​រំពឹងទុក​ថា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ដូចជា កន្លែង​ទទួល​សំបុត្រ​ជា​អតិ​ភាព ការបញ្ចុះ​តម្លៃ​សំបុត្រ ទទួលបាន​សំបុត្រ​ប្រចាំខែ​ដោយ​ឥតគិតថ្លៃ សំបុត្រ​ចូលរួម​ការដាក់​បញ្ចាំង​ពិសេសៗ និង​សិទ្ធិ​ចូលទៅ​បន្ទប់ VIP ជាដើម​។​


 
​លោក ថូ​ម៉ាស ហ៊ុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា​៖ “​ខណៈ​ក្រុមហ៊ុន Smart បាន​នឹង​កំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុង​វិស័យ​សិល្បៈ​កំសាន្ត ដោយបាន​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​លំដាប់​ពិភពលោក លើកកម្ពស់​សិល្បករ​ត​ន្ត្រី​ក្នុងស្រុក និង​បាន​ដាក់ចេញ​នូវ​បែបបទ​នៃ​ការរស់នៅ​ថ្មី​សម្រាប់​អតិថិជន​របស់​យើង ដូច្នេះ​យើង​មាន​ក្តីរំភើប​ចំពោះ​ភាពជា​ដៃគូ​នេះ ក៏ដូចជា​ឱកាស​ជាច្រើន​ផ្សេងទៀត ដែល​នឹង​ផ្តល់​ជា​ប្រយោជន៍​ទៅវិញទៅមក​”​។​
 
​លោក ថូ​ម៉ាស បាន​បន្ថែមទៀតថា​៖ “​បន្ថែម​លើ​ភាពជា​ដៃគូ​នានា​របស់​យើង​ថ្មីៗ​នេះ រួមមាន​៖  iflix, Jaikon TV និង Sabay ដើម្បី​នាំមក​នូវ​កម្មវិធី​កម្សាន្ត​ជូន​ដល់​ប្រជាជន​កម្ពុជា​ឲ្យ​កាន់តែ​សម្បូរបែប និង​កាន់តែ​ងាយស្រួល ក្នុងតម្លៃ​ដ៏​សមរម្យ​នោះ  យើង​ជឿជាក់ថា​សម្ព័ន្ធភាព​ជាមួយ​រោងភាពយន្ត Major នេះ នឹង​នាំមក​នូវ​ភាព​រីករាយ និង​ជម្រើស​កាន់តែច្រើន​ថែមទៀត​ដល់​អតិថិជន​របស់​ភាគី​យើង​ទាំងពីរ​”​។​


 
ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​នេះ ឃើញថា​នៅក្នុង​រយៈពេល​ពីរ ទៅ​បី​សប្តាហ៍​ខាងមុខ គឺ​នឹងមាន​ការផ្ដល់ជូន​ពិសេស​ថ្មីៗ​ជាច្រើន​សម្រាប់​អតិថិជន ដែល​ក្នុងនោះ​រួមមាន​៖
•​ ​អតិថិជន Smart StreamOn 8 នឹង​ទទួលបាន​សំបុត្រ​ភាពយន្ត​បែប 2D មួយ​សន្លឹក​ក្នុង​មួយខែ​ឥតគិតថ្លៃ ដោយ​អាចមក​ទទួលយក​សំបុត្រ​នៅ​រៀងរាល់ថ្ងៃ​ពុធ នៅ​រោងភាពយន្ត Major Cineplex ណាមួយ​ក៏បាន​
•​ ​អតិថិជន​របស់ SmartVIP នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ ២០%  សម្រាប់​សំបុត្រ VIP ក៏ដូចជា​សិទ្ធិ​ប្រើប្រាស់​បន្ទប់​រង់ចាំ VIP របស់​រោងភាពយន្ត Major Cineplex ផងដែរ​
•​ ​អតិថិជន SmartVIP នឹង​អាច​ទិញ​សំបុត្រ​កុន ក្នុងតម្លៃ​ត្រឹមតែ ១ ដុល្លារ​ប៉ុណ្ណោះ សម្រាប់​ភាពយន្ត 2D ឬ​ក្នុងតម្លៃ ២​ដុល្លារ សម្រាប់​ភាពយន្ត 3D នៅ​រៀងរាល់ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ នៅ​គ្រប់​រោងភាពយន្ត Major Cineplex ទាំងអស់​;
•​ ​រាល់​អតិថិជន​របស់ Smart ទាំងអស់ នឹងមាន​ជួរ​ទទួល​សំបុត្រ​ជា​អាទិភាព នៅ​រោងភាពយន្ត Major Cineplex ទាំងអស់​
​លោក ជី សិលា អគ្គនាយក រោងភាពយន្ត Major Cineplex បានចាត់ទុក​កិច្ចសហការ​នេះ​ថា​ជា​ពេលវេលា​ដ៏​មាន​មោទនភាព​មួយ ហើយនឹង​ត្រៀមខ្លួន​សហការ​ជាមួយ​ក្រុមហ៊ុន Smart ក្នុងការ​នាំយក​ភាពយន្ត​ល្បីៗ​បំផុត​មក​ជូន​ប្រជាជន​កម្ពុជា​ឲ្យ​បាន​ទស្សនា​កាន់តែច្រើន​។ លោក​បាន​បញ្ជាក់ថា​៖ “​យើង​មាន​សេចក្តី​រីករាយ​ក្នុងការ​ធ្វើដំណើរ​ជាមួយនឹង​ក្រុមហ៊ុន Smart ដែល​យើងខ្ញុំ​មាន​ជំនឿ​ចិត្ត​ហើយ​ជាស្រេច​ថា នឹង​នាំមក​នូវ​លទ្ធផល​ដ៏​អស្ចារ្យ​ជាច្រើន​។​
 
​លោក​បាន​បន្ថែមទៀតថា​៖ “​យើង​បាន​កំពុង​ស្វែងរក​ម៉ាក​យីហោ​ដែល​ពោរពេញ​ទៅដោយ​ភាព​រីករាយ និង​មាន​ថាមពល ជាមួយនឹង​ស្មារតី​យុវវ័យ​មក​ធ្វើការ​ជាមួយ ហើយ​យើង​ជឿជាក់ថា ក្រុមហ៊ុន Smart មាន​លក្ខណៈសម្បត្តិ​ជាច្រើន ដើម្បី​សម្រេចបាន​ជោគជ័យ​កាន់តែច្រើន​ថែមទៀត​ជាមួយនឹង​យើង​។ តាំងពី​ពេលដែល​យើង​បាន​បើក​ដំណើរការ​រោងភាពយន្ត​ដំបូង ចំនួន​អតិថិជន​ដែល​ចូលមក​ទទួលយក​បទ​ពិសោធន៍​ល្អ​បំផុត​ក្នុងការ​ទស្សនា​ភាពយន្ត ចេះតែ​បន្ត​កើន​ឡើងជា​លំដាប់ ហើយ​យើង​មាន​ទំនុកចិត្ត​ថា ការប្រកាស​ពី​ភាពជា​ដៃគូ​នៅថ្ងៃនេះ នឹង​ធានាថា ទៅ​ថ្ងៃ​អនាគត​នឹងមាន​អ្នកគាំទ្រ​ភាពយន្ត​កាន់តែច្រើន​ថែមទៀត​”​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន Smart Axiata សូម​ចូលមក​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart  នៅ​ www.facebook.com/SmartAxiata  ឬ​ចូលទៅ​កាន់ www.smart.com.kh ។​


 
​(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com