ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ឡុង ប៊ុ​ន្នី តំណាងរាស្ត្រ CNRP សុំចូល​ជាមួយ​បក្ស​កាន់អំណាច​
22, Oct 2017 , 4:47 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ឡុង ប៊ុ​ន្នី តំណាងរាស្ត្រ​ប្រចាំខេត្ត​ព្រៃវែង ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លិខិត​ទៅកាន់​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​សុំ​ចុះចូល​ជាមួយ​។ លិខិត​នោះ ត្រូវបាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន Fresh News នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២0១៧​នេះ​។


 
​ក្នុង​លិខិត​នោះ លោក ឡុង ប៊ុ​ន្នី បាន​សរសេរ​យ៉ាង​ដូច្នេះ​៖«​បន្ទាប់ពី​ដឹងថា​លោក កឹម សុខា ជា​ជន​ក្បត់ជាតិ ខ្ញុំបាទ​សូម​សម្តេច​តេ​ជោ មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំបាទ បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​សេចក្តី​អនុគ្រោះ​បំផុត​»៕

 

© រក្សាសិទ្ធិដោយ thmeythmey.com