អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន DHA Siamwalla ជោគជ័យ​ធំធេង​ក្នុងការ​ពង្រីក​ទីផ្សា​ជាមួយ​ដៃគូ​អាជីវកម្ម​នៅ​កម្ពុជា​
22, Oct 2017 , 5:49 pm        
រូបភាព
ក្រុមហ៊ុន DHA Siamwalla Ltd., ជា​ក្រុមហ៊ុន​ផលិត​សម្ភារ​សិក្សា និង​សម្ភារ​ការិយាល័យ​ដែល គុណ ភាព​ខ្ពស់ មាន​អាយុកាល ជាង​មួយ​សតវត្សរ៍ មកហើយ ត្រូវបាន​បង្កើតឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​តាំងពី​ឆ្នាំ ១៩០៧​មកម្ល៉េះ កំពុង​ពង្រីក វិសាលភាព និង​សក្តានុពល​របស់ខ្លួន​មកកាន់​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​នេះ​មាន​ផលិត និង​ចែកចាយ សម្ភារៈ​ការិយាល័យ​ដែលមាន​គុណភាព​ខ្ពស់​ជាច្រើន​ប្រភេទ​រួមទាំង​សឺ​មីក្រូ​ណូ និង​ប្រអប់​ទុក​ឯកសារ​ហ្វូ​ល​ឌ័​រ​(Folder) សៀវភៅសរសេរ និង​ផលិតផល​គូ​ល័​រ​ផាត់​ពណ៌ ក្រោម​ស្លាក​សញ្ញា​ច្រើនជាង ១៥​ប្រភេទ ដែល​ស្លាក​សញ្ញា​និ​មួយៗ មានកេរ្តិ៍ឈ្មោះ​ល្បី​ខាង​គុណភាព នឹង​ទទួលបាន​ការពេញនិយម ក្នុងការ​ប្រើប្រាស់​យ៉ាងច្រើន ទាំង​សុវត្ថិភាព​និង​ចំណូលចិត្ត​នៃ​ការ​រចនា​ម៉ូដ​។  
 
DHAS គឺជា​ក្រុមហ៊ុន ដំបូង​គេ​នៅ​អាស៊ី​ដែលមាន​ផលិត​គ្រឿង​លោហៈ​ដោយផ្ទាល់​ខ្លួន និង​ម៉ាស៊ីន​ផលិត​ហ្វីល​ប្លា​ស្ទិ​ក (Plastic film extrusion) សម្រាប់​ផលិត​វត្ថុ​ជា​ខ្សែចង្វាក់​ផលិតកម្ម នាំទៅដល់​ការផលិត​នូវ​ផលិតផល បែប Polypropylene ដែល​នាំមក​នូវ​ការកាត់បន្ថយ​លើ​ការចំណាយ និង​បង្កើន​សុវត្ថិភាព​ដល់ ផ្នែក​សុខភាព​របស់​អតិថិជន​កាន់តែ​ច្រើនឡើង ព្រមទាំង​ចូលរួម​ក្នុងការ​ថែរក្សា​បរិស្ថាន ផងដែរ​។​


 
​ផលិតផល​របស់​ក្រុមហ៊ុន DHAS បាន​កំពុង​លក់​នៅ​ទូទាំងប្រទេស​កម្ពុជា អស់​រយៈពេល​ជាង​មួយ​ទសវត្ស​មកហើយ​។ នៅក្នុង​ពិធីជប់លៀង​ថ្លែងអំណរគុណ​អតិថិជន ដែល​រៀបចំ​ទ្បើង​ដោយ​ក្រុមហ៊ុន​កាលពីពេល​ថ្មីៗ​នេះ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភោគី​ត្រា ភ្នំពេញ លោក Suharit Siamwalla នាយក​គ្រប់គ្រង ក្រុមហ៊ុន DHAS បាន​មានប្រសាសន៍ថា "​ប្រទេស​កម្ពុជា គឺជា​ទីផ្សារ​ដ៏​សំខាន់​មួយ ហើយ​យើង​មាន​គម្រោង​ណែនាំ​នូវ​ផលិតផល ដ៏​អស្ចារ្យ និង​មាន​គុណភាព ខ្ពស់​បន្ថែមទៀត​នៅទីនេះ ស្រប​ពេលដែល​ប្រជាជន​កម្ពុជា បានទទួល​ស្គាល់​និង​ពេញចិត្ត ជាមួយនឹង​គុណភាព​ល្អ​របស់​ផលិតផល​នៃ​យើង រួចជាស្រេច​ទៅហើយនោះ "​។​


 
​នៅក្នុង​ពិធីជប់លៀង​ថ្លែងអំណរគុណ​អតិថិ​ជននេះ មាន​អ្នក​ចែកចាយ និង​លក់រាយ​ចូលរួម​ប្រមាណ​ជាជាង​២៥០​នាក់ ជាពិសេស​នៅក្នុង​ចំណោម​អតិថិជន​ទាំងនោះ មាន លោក ស៊ុន ប៊ុន​ទ្រី  នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន ទី ស៊ា​ង អ៊ី​ម​ផត អិ​ច​ផត ដែលជា​ក្រុមហ៊ុន​ចែកចាយ​តែមួយគត់ ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា​រប​ស់ DHAS ក៏មាន​វត្តមាន​ជា​ភ្ញៀវ​ក​តិ្ត​យស​នៅ ក្នុង​ពិធី​នេះដែរ​។​


 
​លោក Suharit Siamwalla នាយក​គ្រប់គ្រង ក្រុមហ៊ុន DHAS បាន​ថ្លែង​បន្តទៀតថា “​ដើម្បី​ធ្វើដំណើរ​ឆ្ពោះទៅមុខ DHAS មក​ទីនេះ​មិន​ត្រឹមតែ​ណែនាំ​ផលិតផល​ថ្មីៗ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​អតិថិជន​ក្នុងស្រុក​និង DHAS ព្រមទាំង​ជម្រាបជូន​អ្នក ទាំងអស់គ្នា​អោយដឹងពី​អ្វីដែល​យើង​កំពុង​ធ្វើ ហើយ​សំខាន់បំផុត​គឺ​ដើម្បី​ចាប់ផ្តើម​ធ្វើដំណើរ​រួមគ្នា ពង្រីក​វិសាលភាព​នូវ​ទំនុកចិត្ត​របស់​អតិថិជន​កម្ពុជា​ក្នុងការ​ជ្រើសរើស​ផលិតផល​ដែលមាន​គុណភាព​។​


 
​លើសពី​ការចាប់​ឆ្នោត​ផ្សងសំណាង​និង​ការផ្តល់​លិខិត​សរសើរ ក្រុមហ៊ុន​ក៏មាន​ការ ផ្តល់ជូន​នូវ កម្ម​ពិសេសៗ​ជាច្រើន​ទៀត ដែល​ញាំ​ង​អោយ​កម្មវិធី​នា​រាត្រី​ថ្ងៃនោះ​កាន់តែ​ធ្វើឱ្យ​អ្នកគាំទ្រ​ទទួល បាន​នូវ​ភាព​រីករាយ និង​រំភើប សម្រាប់​ការបញ្ជាទិញ​ភ្លាមៗ​នៅនឹងកន្លែង​។ 


 
​ជាការ​ពិតណាស់​ទាំង​គុណភាព ទាំង​ភាព​ច្នៃប្រឌិត​នៃ​ការ​រចនា ភាព​ធន់ ការ​គិតពី​សុវត្ថិភាព ហើយ​អ្វីដែល​សំខាន់បំផុត​នោះ​គឺ​មិន​ប៉ះពាល់​ដល់​បរិស្ថាន ដែល​ទាំងនេះ​គឺជា​ស្លាក​សញ្ញា​សម្គាល់​នៃ អ្នកឈ្នះ​ពិតប្រាកដ​។ ដូច្នេះ​យើង​មិនចាំបាច់​ឆ្ងល់​ថា​ហេតុអ្វី​បានជា DHAS នៅតែ​ជា​ក្រុមហ៊ុន​នាំមុខគេ និង​ជា​អ្នកផ្គត់ផ្គង់​គ្រឿង​បរិក្ខារ​ដែលមាន​ឈ្មោះ​ល្បី​ផ្នែក​សម្ភារៈ​សិក្សា និង​ការិយាល័យ​នោះ​ទ្បើ​យ​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​: 
​លោក Rush Sa-Eiam នាយក​គ្រប់គ្រង​ទីផ្សារ​កម្ពុជា​
​ទូរស័ព្ទ​: +855 77 689 462
​អ៊ីមែល​: [email protected]
​គេហទំព័រ​: www.dhas.com

© រក្សាសិទ្ធិដោយ thmeythmey.com