កីឡាជាតិ
ជាតិ
លី​ក​កំពូល​៖ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ និង​វេ​ស្ទើ​ន​ភ្នំពេញ​បាន​៣​ពិន្ទុ​រៀងៗ​ខ្លួន​ដើម្បី​ពង្រឹង​ទីតាំង​
23, Oct 2017 , 8:59 am        
រូបភាព
ដោយ:
​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​របា​ន​យកឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ៣-២ នា​ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​២២ តុលា នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង ខណៈ​វេ​ស្ទើ​ន​ភ្នំពេញ​យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ៤-៣ នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​(​ស្តា​ត​ចាស់​)​។​



​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ទទួលបាន​៣​ពិន្ទុ​បន្ថែម​ដើម្បី​ពង្រឹង​ទីតាំង​លេខ​៦​របស់ខ្លួន​ឲ្យ​កាន់តែ​រឹងមាំ​ក្រោយ​យកឈ្នះ​អគ្គិសនី​កម្ពុជា​ក្នុង​លទ្ធផល ៣-២ នា​ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​កាលពី​ល្ងាច​ថ្ងៃទី​២២ តុលា នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ តែ​ជ័យជម្នះ​នេះ​បាន​បង្កើន​ក្តីបារម្ភ​ដល់​អគ្គិសនី​កម្ពុជា​ដែល​មិនទាន់​អាច​គេច​ផុតពី​តំបន់​កាត់​ចេញពី​លី​ក​កំពូល​។​


 
​ងាក​ទៅ​មើល​ការប្រកួត​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​ក្រម​វេ​ស្ទើ​ន​ភ្នំពេញ​បាន​យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប​ក្នុង​លទ្ធផល ៤-៣ ដើម្បី​បាន​២២​ពិន្ទុ​សម្រាប់​ពង្រឹង​ទីតាំង​លេខ​៨​របស់ខ្លួន​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។ ក្រោយ​បរាជ័យ​អាស៊ី​អឺរ៉ុប​បន្ត​ឈរ​លេខ​រៀង​ទី​៩​ដោយ​រក្សា​១៧​ពិន្ទុ​៕ 


Tag:
 Cambodian League 2017
  ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​
  អគ្គិសនី​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com