ជាតិ
រថយន្ត
V-Class នៃ​ត្រកូល​Mercedes-Benz រថយន្ត​ដ៏​ស៊ិ​ច​ស៊ី និង​លេចធ្លោ ដែល​ល្អ​ផ្តាច់​សម្រាប់​ការធ្វើដំណើរ​គ្រប់​កាលៈទេសៈ​
06, Aug 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
V-Class នៃ​ត្រកូល​Mercedes-Benz រថយន្ត​ដ៏​ស៊ិ​ច​ស៊ី និង​លេចធ្លោ ដែល​ល្អ​ផ្តាច់​សម្រាប់​ការធ្វើដំណើរ​គ្រប់​កាលៈទេសៈ​។ V-Class ជា​ប្រភេទ​រថយន្ត VIP​សម្រាប់​ដឹក​សមាជិកគ្រួសារ  និង​ប្រើ​ក្នុង​ធុរកិច្ច ជាមួយ​ដៃគូ​ជំនួញ ដែល​ពោរពេញ​ដោយ​ផាសុកភាព និង​មាន​បំពាក់​ដោយ​ឧបករណ៍ និង​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន​។



​រថយន្ត V-Class ជា​រថយន្ត​ដែលមាន​រូបរាង​ស៊ិ​ច​ស៊ី​លេចធ្លោ ក្នុង​ត្រកូល​រថយន្ត​វី​អាយ​ភី សម្រាប់​ដឹក​សមាជិកគ្រួសារ​ជាទី​ស្រឡាញ់ និង​ប្រើប្រាស់​ក្នុង​ធុរកិច្ច ជាមួយ​ដៃគូ​ជំនួញ​។ V-Class នៃ​ត្រកូល​Mercedes-Benz ត្រូវបាន​ច្នៃប្រឌិត​ឡើង ដោយ​គិតពី​គុណប្រយោជន៍​សម្រាប់​មនុស្ស​ជាតិ និង​បរិស្ថាន ភាពប្រាកដនិយម​នៃ​ឧត្តមភាព ការ​រចនា​តាមបែប​គ្រួសារ​ទាន់សម័យ​។



V-Class ជា​ប្រភេទ​រថយន្ត​ប្រើ​ម៉ាស៊ីន​ម៉ា​សូត 2.2 កម្លាំង​ម៉ាស៊ីន 2143cc មាន​កម្លាំង​ខ្លាំង ប្រើប្រាស់ ម៉ា​សូត​តិច ត្រឹមតែ​៦​លីត្រ ក្នុង​រយៈ​ចម្ងាយ​១០០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង និង​អាច​បត់បែន​បាន​គ្រប់​កាលៈទេសៈ​។ ប្រភេទ​រថយន្ត​ដ៏​ស៊ិ​ច​ស៊ី និង​លេចធ្លោ​នេះ មាន​កៅអីអង្គុយ​ចំនួន​៧ ចែកចេញជា​៣​ជួរ គឺ​ផ្នែក​តៃកុង ផ្នែក​មនុស្ស​សំខាន់ និង​ផ្នែក​សមាជិក ព្រមទាំង​មាន​តុ​ចំ​កណ្តាល​សម្រាប់​ពិសារ​អាហារ ធ្វើការ​ឬ​ប្រជុំ​កិច្ចការជំនួញ​តូច ធំ ប្រកបដោយ​ភាពងាយស្រួល​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រថយន្ត V-Class បាន​បំពាក់​ដោយ​ឧបករណ៍ និង​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន ដែល​អាច​បំពេញបាន​ស្ទើរតែ​ទាំងអស់ នូវ​សេចក្តីត្រូវការ​របស់លោក​អ្នក​។ 



Mercedes-Benz តែង​បង្ហាញ​ពី​ភាព​ប្រណីត​ដ៏​អស្ចារ្យ​ជាមួយនឹង​រថយន្ត V-Class ហើយ​រថយន្ត​មួយ​នេះ នឹង​ក្លាយជា​រថយន្ត VIP ល្អផ្តាច់គេ​សម្រាប់​ការធ្វើដំណើរ​ផ្លូវ​ជិត ឬ​ឆ្ងាយ​។ សម្រាប់​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​មកកាន់​អគារ​តាំង​បង្ហាញ​រថយន្ត Mercedes-Benz នៅតាម​បណ្តោយ​មហាវិថី សម្តេច ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ឬ​ទំនាក់ទំនង​តាមរយៈ​ទូរ​សព្ទ ០២៣ ២៣១ ៤៨៨ ឬ ០១៧ ២៣១ ៤៨៨ ៕
 

Tag:
 V-Class
  Mercedes-Benz
© រក្សាសិទ្ធិដោយ thmeythmey.com