ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
លោក ថូ ស៊ីណា ពេញចិត្ត​បើកបរ​ឡាន​ម៉ាក​JEEP​ផលិត​ឆ្នាំ​១៩៦៤
13, Nov 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ រថយន្ដ JEEP មាន​វត្តមាន​ច្រើន​នៅក្នុង​សៀមរាប​។ រថយន្ត​ខ្លះ ត្រូវបាន​គេ​យក​សម្រាប់​ដឹក​ភ្ញៀវទេសចរ និង​ខ្លះ​សម្រាប់​បើកបរ​ផ្ទាល់ខ្លួន​។ លោក ថូ ស៊ីណា ជា​ម្ចាស់​រថយន្ត​ម៉ាក JEEP A2  ដ៏​ចំណាស់​ផលិត​ឆ្នាំ​១៩៦៤ ។  លោក​ជា​ម្ចាស់​ទី​៣ នៃ​រថយន្ដ​ដ៏​ប្លែក​នេះ​។  បើតាម លោក ថូ ស៊ីណា បាន​ទិញ​ពី​ម្ចាស់​ទី​២ ដែល​បាន​យក​រថយន្ត​នេះ​មកពី​ស្រុក​អន្លង់វែង ខេត្តបន្ទាយមានជ័យ​។ កាលណោះ លោក ស៊ីណា បាន​ទិញ​ក្នុងតម្លៃ​ជាង​៤​ពាន់​ដុល្លារ និង​ចំណាយ​ជាង​៣​ពាន់​ដុល្លារ ក្នុងការ​ជួសជុល​គ្រឿងបន្លាស់ កែកុន​ផ្នែក​ខ្លះ​នៃ​រថយន្ត ដូចជា​គ្រឿង​ក្រោម ហ្វ្រាំង និង​ម៉ាស៊ីន​ជាដើម​។​



JEEP គឺជា​ម៉ាក​រថយន្ដ​ដើមកំណើត​នៅ​សហរដ្ឋអាមេរិក (​ក្រុម FORD) ដែល​បច្ចុប្បន្ន​ជា​កម្ម​កម្មសិទ្ធិ​របស់​ក្រុម FIAT នៅ​ប្រទេស​អ៊ីតាលី និង​ដែល​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​។ ពីដំបូង នៅ​ឆ្នាំ​១៩៤៥ JEEP ផលិត​ឡាន​ប្រភេទ​យោធា ប៉ុន្តែ​ដល់​សម័យ​ឥឡូវនេះ JEEP បាន​ច្នៃ​ប្រមាណ​១០​ម៉ូ​ដែល ដែល​ភាគច្រើន​ស្រដៀងៗ​គ្នា តែ​ឈប់​ផលិត​រថយន្ដ​សម្រាប់​ទាហាន​។

​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង នាយ យ៉ាន

























Tag:
 ថូ ស៊ីណា​
 ​ រថយន្ត​
  JEEP
© រក្សាសិទ្ធិដោយ thmeythmey.com