ជាតិ
រថយន្ត
«​អំណាច​»និង​«​ភាពលេច​ធ្លោ​» ​ធ្វើ​ឲ្យ Mercedes Benzពណ៌​ខ្មៅ និយម​ខ្លាំង​នៅ​កម្ពុជា​
11, Jun 2018 , 7:19 pm        
រូបភាព
​រថយន្ត Mercedes Benz​ពណ៌​ខ្មៅ ត្រូវបាន​ពេញនិយម​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​នៅ​ប្រទេស​កម្ពុជា​។ មូលហេតុ គឺ​ដោយសារ​ពណ៌​ខ្មៅ​នេះ ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត Mercedes Benz​ពណ៌​ខ្មៅ កាន់តែ​មានអំណាច អស្ចារ្យ និង​មាន​ភាព​លេចធ្លោ​។​

 
​រថយន្ត​Mercedes Benz ជា​រថយន្ត​ដែល​រចនា​ឡើង​យ៉ាង​ប្រណីត ទំនើប ស៊ី​ច​ស៊ី  និង​លេចធ្លោ​។ Mercedes Benz មាន​ច្រើន​ពណ៌ ប៉ុន្តែ​កម្ពុជា​ពណ៌ ដែល​និយម​ជាងគេ គឺ​ពណ៌​«​ខ្មៅ​»​។ លោក ឃុន ចាន់ថា ប្រធាន​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន Star Auto Cambodia ដែល​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត Mercedes Benz នៅ​កម្ពុជា ពន្យល់ថា មូល​ហេតុដែល​រថយន្ត​Mercedes Benz ពណ៌​«​ខ្មៅ​» ត្រូវបាន​ប្រើប្រាស់​ច្រើនជាងគេ​នៅ​កម្ពុជា ដោយសារតែ​ពណ៌​«​ខ្មៅ​»​នេះ ជា​ពណ៌​ផ្លូវការ​សម្រាប់​ការប្រើប្រាស់​ជា​អន្តរជាតិ​។ អ្វី​ដេ​ល​ពិសេស​ជាងនេះទៅទៀត គឺ​ពណ៌​«​ខ្មៅ​»​នេះឯង តំណាង​ឲ្យ អំណាច  និង​ភាព​លេចធ្លោ​។ លោក ឃុន ចាន់ថា ពន្យល់​ដូច្នេះ​៖« ដោយសារ កាលណា​គាត់​ជិះឡាន​ទំនើប​តម្លៃ​ខ្ពស់ គុណភាព បើ​គាត់​ជិះ​អ្វី​ផ្សេង គឺ​មិនសូវ​មានអំណាច​ទេ អីចឹង​គេ​ជិះ​ពណ៌​ខ្មៅ មើលទៅ​មានអំណាច សម្បើម មាន​ភាព​លេចធ្លោ ហ្នឹង​គេ​ជិះ​ពណ៌​ខ្មៅ​»​។​
 
​ក្រៅពី​ពណ៌​«​ខ្មៅ​» ពណ៌​ដែល​និយម​បន្ទាប់​គឺ​ពណ៌​«​ស​» បន្ទាប់មក​គឺ​ពណ៌​«​ទឹកប្រាក់​»​។ នេះ​បើតាម​លោក ឃុន ចាន់ថា ដដែល ដែល​បន្ត​បញ្ជាក់ថា អតិថិជន​របស់​ក្រុម  Star Auto Cambodia ខ្លះ​ក៏​ជ្រើសរើស​ពណ៌​រថយន្ត Mercedes Benz​នេះ ដោយ​ផ្អែកលើ ជំនឿ តម្លៃ​នៃ​ពណ៌​នីមួយៗ​របស់​រថយន្ត និង​ពណ៌​ដែលជា​ចំណូលចិត្ត​ផ្ទាល់ខ្លួន​ផងដែរ​។
 
​សូមបញ្ជាក់ថា ក្រុមហ៊ុន Star Auto Cambodia មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ សម្រាប់​ព័ត៌មាន​បន្ថែម អតិថិជន​អាចទាក់ទង​ទៅកាន់​លេខ​ទូរ​សព្ទ ០១១ ៧២៦ ៩៨៨ ឬ ០១៧ ២៣១ ៤៨៨ ឬ ០២៣ ២៣១ ៤៨៨ ៕ 
 

Tag:
 រថយន្ត​
  Mercedes Benz
  Star Auto Cambodia
 ​ឃុន ចាន់ថា​
© រក្សាសិទ្ធិដោយ thmeythmey.com