ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក រ៉ុង ឈុន នឹងដាក់​ពាក្យ​លាលែង​ពី គ​.​ជ​.​ប​
17, Nov 2017 , 10:01 am        
រូបភាព
លោក រ៉ុង ឈុន សមាជិកគ.ជ.ប
លោក រ៉ុង ឈុន សមាជិកគ.ជ.ប
លោក រ៉ុង ឈុន សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា លោក​នឹងដាក់​ពាក្យ​លាលែង​ពី គ​.​ជ​.​ប នៅពេលដែល​ឃើញ​សាលដីកា​របស់​តុលាការ​កំពូល​ស្តីពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​

 
​មុន​ចូលទៅ​រថយន្ត​របស់ខ្លួន អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​រូបនេះ បាន​បញ្ជាក់ថា លោក​រក្សា​ជំហរ​តាំងពីដើម​មក ដោយ​ចង់ឃើញ​វត្តមាន​បក្សប្រឆាំង​ក្នុងការ​បោះឆ្នោត​។ លោក រ៉ុង ឈុន គឺជា​សមាជិក​ម្នា​ក់រប​ស់គ​.​ជ​.​ប ដែល​ត្រូវ​បានស្នើ​ដោយ CNRP ៕
 
 

Tag:
 គ​.​ជ​.​ប​
  រ៉ុង ឈុន​
© រក្សាសិទ្ធិដោយ thmeythmey.com