ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ​.​ជ​.​ប​៖ ក្រុមប្រឹក្សាឃុំ​-​សង្កាត់​កូតា CNRP អាច​បន្តការងារ​បាន រហូតដល់​មាន​លិខិត​ផ្ទេរ​ផ្លូវការ​
17, Nov 2017 , 11:35 am        
រូបភាព
លោក ឯម សុផាត សមាជិកគ.ជ.ប (រូបទី៤ពីឆ្វែងទៅស្តាំ)
លោក ឯម សុផាត សមាជិកគ.ជ.ប (រូបទី៤ពីឆ្វែងទៅស្តាំ)
​លោក ឯម សូផាត សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ទីស្នាក់ការ គ​.​ជ​.​ប នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ មេឃុំ​-​ចៅសង្កាត់ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ កូតា​គណបក្ស​សង្គ្រោះ​ជាតិ  នៅតែ​អាច​បន្តការងារ​របស់​ខ្លួន​ជា​ប្រក្រតី​។​



​លោក ឯម សូផាត បាន​បញ្ជាក់ថា គ​.​ជ​.​ប មិនទាន់​ទទួលបាន​សាលដីកា​របស់​តុលាការ​កំពូល​ស្តីពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះឡើយ ហើយ​ម្យ៉ាងទៀត គ​.​ជ​.​ប រង់ចាំ​មើល​លិខិតផ្លូវការ​របស់​ក្រសួងមហាផ្ទៃ ទាក់ទង​នឹង​សមាសភាព​ដែល​ដាក់ជំនួស​មន្ត្រី​របស់ CNRP ដែល​ត្រូវបាន​រំលាយ​។​

​ដោយ​បញ្ជាក់​ត្រឹមតែ​ក្របខណ្ឌ​ឃុំ​-​សង្កាត់ លោក ឯម សូផាត បាន​លើកឡើងថា គ​.​ជ​.​ប កំពុង​ពិនិត្យមើល​ទិដ្ឋភាព​ច្បាប់​ជុំវិញ​ការបែងចែក​អាសនៈ​៕


Tag:
 CNRP
  គ​.​ជ​.​ប​
  ឃុំ​-​សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com