ជាតិ
សិល្បះ
បវ​រកញ្ញា​ប្រេ​ស៊ី​ល Barbara Vitorelli គ្រង​មកុដរាជិនីសម្រស់ Miss Global 2017
18, Nov 2017 , 1:01 am        
រូបភាព
ដោយ: ថ្មីៗ
បវរកញ្ញា​តំណាង​ឲ្យ​ប្រទេស​ប្រេស៊ីល Barbara Vitorelli គ្រង​តំណែង​មកុដ​រាជិនី​កំពូល​សម្រស់ «Miss Global 2017» ក្នុងការ​ប្រកួតប្រជែង​ចុងក្រោយ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ នា​ល្ងាច​ថ្ងៃ​សុក្រ ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ បវរកញ្ញា​រូបនេះ គ្រង​មកុដ​បន្ត​ពី​បវរកញ្ញា​អេ​ក្វា​ឌ័​រ Angela Bonilla ដែល​បានឈ្នះ​កាលពី​ឆ្នាំ​២០១៦ នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។ បវ​កញ្ញា​កម្ពុជា យស ប៉ូ​លី​ណា បាន​ជាប់​ក្នុងចំណោម Top20 ហើយ​បន្ត​ជាប់ Wildcard ជាមួយ Top 10​។​



​នេះ​ជាការ​ជម្រុះ​ជា​បន្តបន្ទាប់​នៃ​ការប្រឡង​បវរកញ្ញា «​រាជិនី​កំពូល​សម្រស់ Miss Global 2017» ដែលមាន​តំណាង​មកពី​៦០​ប្រទេស​៖

៦០​នាក់​ដំបូង​៖
​បវរកញ្ញា​អាល់​ហ្សេ​រី អា​ហ្ស​ង់​ទីន អូស្ត្រាលី អា​សែ​បៃ​ហ្ស​ង់ បា​ហា​ម៉ា បេឡា​រុស បូ​ស្នី បុ​ត​ស្វា​ណា ប្រេ​ស៊ី​ល ប៊ុលហ្គារី កម្ពុជា កាណាដា ស៊ី​លី ចិន កូ​ឡុំ​ប៊ី ក្រូ​អាស៊ី សាធារណរដ្ឋ​ឆេ​ក សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ដា​ណឺ​ម៉ាក អេ​ក្វា​ឌ័​រ អង់គ្លេស ហ្វី​ជី អាល្លឺម៉ង់ ក្រិ​ក ហុង​ឌូ​រ៉ា​ស ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី ហ្សា​ម៉ៃ​អ៊ី​ក ជប៉ុន កេ​ន​យ៉ា ឡាវ លី​បង់ លី​ប៊ី ម៉ា​ទី​និ​ច ម៉ិ​ក​ស៊ិ​ក ម៉ាឡាវី ម៉ុ​ល​ដូ​វ៉ា ម៉ូ​ណា​កូ មី​យ៉ាន់​ម៉ា នូ​វែ​ល​សេ​ឡង់ នី​ហ្សេ​រី​យ៉ា ន័​រវេ​ស ហ្វីលីពីន ប៉ូឡូញ ព័រ​ទុយ​ហ្គា​ល់ រុស្ស៊ី រវ្វាន់​ដា អាហ្វ្រិក​ខាងត្បូង អេ​ស្ប៉ា​ញ ស្រីលង្កា ស៊ូ​រី​ណា​ម ស៊ុយអែត ថៃ ទី​បេ អ៊ុយ​ក្រែ​ន អាមេរិក ម៉ាឡេស៊ី សូ​ម៉ាលី​លែ​ន និង​វៀតណាម​។

២០​នាក់​ចុងក្រោយ​៖
Top 20 មាន បវរកញ្ញា​សូ​ម៉ាលី​លែ​ន ចិន ទី​បេ ន័​រវេ​ស វៀតណាម ប្រេ​ស៊ី​ល អាហ្វ្រិក​ខាងត្បូង កូ​ឡុំ​ប៊ី ព័រ​ទុយ​ហ្គា​ល់ អូស្ត្រាលី ស៊ូ​រី​ណា​ម អាល្លឺម៉ង់ ថៃ បា​ហា​ម៉ា ហ្វីលីពីន សាធារណរដ្ឋ​ឆេ​ក លី​បង់ ម៉ិ​ក អាមេរិក និង​កម្ពុជា​។​

១០​នាក់​ចុងក្រោយ និង Wildcard ១​នាក់​

ជាប់ Top 10 មាន បវរកញ្ញា​អូស្ត្រាលី (Sophia Harris) សូ​ម៉ាលី​លែ​ន (Ayan Said) ចិន (Lily Wu) អាមេរិក (Samantha Joy Hart) អាល្លឺម៉ង់ (Selina Kriechbaum) លី​បង់ (Bianga Eid) ន័​រវេ​ស (Lauren Hubbard) ម៉ិ​ក​ស៊ិ​ក (Karla Peniche) បា​ហា​ម៉ា (Tenielle Adderley) ប្រេ​ស៊ី​ល (Barbara Vitorelli) ខណៈ​បវរកញ្ញា​កម្ពុជា (​យស ប៉ូ​លី​ណា​) ទទួលបាន Wildcard តាមរយៈ​ការទទួលបាន​សំឡេង​សារ​គាំទ្រ​ច្រើនជាងគេ​។​

៥​នាក់​ចុងក្រោយ​៖
Top 5 មាន បវរកញ្ញា​មកពី​សូ​ម៉ាលី​លែ​ន (Ayan Said) ចិន (Lily Wu) អាល្លឺម៉ង់ (Selina Kriechbaum) បា​ហា​ម៉ា (Tenielle Adderley) ប្រេ​ស៊ី​ល (Barbara Vitorelli)​។​

​ចំណាត់ថ្នាក់​៖
លេខ​១ ប្រេ​ស៊ី​ល (Barbara Vitorelli) លេខ​២ បា​ហា​ម៉ា (Tenielle Adderley) លេខ​៣ អាល្លឺម៉ង់ (Selina Kriechbaum)  លេខ​៤ សូ​ម៉ាលី​លែ​ន (Ayan Said) លេខ​៥ ចិន (Lily Wu)។

រង្វាន់ពិសេស (SPECIAL AWARDS):
Miss Ganzberg Beauties: កម្ពុជា, ឥណ្ឌូណេស៊ី, ហ្វីលីពីន
Miss Goodwill: ប៊ុលហ្គារី
Miss Popularity: ឥណ្ឌូណេស៊ី
Miss Fashion: ថៃ
Miss Talent: ស្រីលង្កា
Miss Fitness: លីបង់
Miss Photogenic: វៀតណាម
Miss Congeniality: កុងហ្គោ៕


Tag:
 Miss Global
© រក្សាសិទ្ធិដោយ thmeythmey.com