ជាតិ
ជប៉ុន ផ្តល់ជំនួយ​៤០​ម៉ឺន​ដុល្លារ សម្រាប់​ទ្រទ្រង់​គម្រោង​សន្តិសុខ​ប្រជាជន​តាម​មូលដ្ឋាន​
20, Nov 2017 , 9:19 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe នាជំនួបមួយនៅតូក្យូ កាលពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥។ រូបថត AFP
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe នាជំនួបមួយនៅតូក្យូ កាលពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥។ រូបថត AFP
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន នឹង​ផ្ដល់​ថវិកា​៤០​ម៉ឺន​ដុល្លារ សម្រាប់​ជួយ​ទ្រទ្រង់​ដល់​គម្រោង​សន្តិសុខ​ប្រជាជន​នៅតាម​មូលដ្ឋាន និង​គម្រោង​របស់​អង្គការ​ជប៉ុន នៅ​កម្ពុជា​។ ពិធី​ចុះហត្ថលេខា​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២១ វិច្ឆិកា នា​ស្ថានទូត​ជប៉ុន​។



​ថវិកា​ចំនួន ៤០៥,២៦០ ដុល្លារ​នេះ គឺ​រដ្ឋាភិបាល​ជប៉ុន ជួយ​លើ​គម្រោង​ចំនួន​៥ ដែល​ផ្ដោតទៅលើ​ការការពារ​សន្តិសុខ​ប្រជាជន​នៅ​មូលដ្ឋាន ដោយ​ក្នុងនោះ​រួមមាន គម្រោង​សាងសង​អគារ​សាលាបឋមសិក្សា ក្នុងស្រុក​ជ័យ​សែន ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់ ៨៥,៤១៣ ដុល្លារ និង​សាលារៀន ក្នុងស្រុក​គូលែន ខេត្តព្រះវិហារ ដែល​ចំណាយ​ទឹកប្រាក់ ៦០,៨២០ ដុល្លារ​។ គម្រោង​សាងសង់​អគារ​សាលាបឋមសិក្សា នៅក្នុង​ស្រុក​កែវ​សី​ម៉ា ខេត្ត​មណ្ឌល​គី​រី ដែលមាន​ទឹកប្រាក់ ៧០,៤៧០ ដុល្លារ​។

​គម្រោង​កសាង​អគារសិក្សា ក្នុង​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដែលមាន​ទឹកប្រាក់ ៥៧,៣៦៨ ដុល្លារ និង​ចុងក្រោយ​ការ​ទ្រទ្រង់​បរិស្ថាន​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការអប់រំ​លើ​ផ្នែក​បរិស្ថាន និង​ក្នុង​ម​ជ្ឈ​ម​មណ្ឌល​គរុកោសល្យ​គ្រូ​ភូមិភាគ ដែល​រដ្ឋាភិបាល​ជប៉ុន​នឹង​ផ្ដល់ជំនួយ​ទឹកប្រាក់ ១៣១,១៨៩ ដុល្លារ សម្រាប់​ផ្ដោតលើ​ការងារ​បរិស្ថាន​នេះ​៕


Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com