កីឡាអន្តរជាតិ
អន្តរជាតិ
Jana Novotna ម្ចាស់​ជើងឯក Wimbledon ស្លាប់​នៅ​អាយុ ៤៩​ឆ្នាំ​
20, Nov 2017 , 7:20 pm        
រូបភាព
អតីត​កីឡាការិនី​វាយ​កូន​បាល់ និង​ជា​ម្ចាស់​ជើងឯក Wimbledon អ្នកស្រី Jana Novotna បាន​ស្លាប់​នៅ​អាយុ​៤៩​ឆ្នាំ​ដោយសារ​ជំងឺ​មហា​រី​ក។


​សមាគម​កីឡា​វាយ​កូន​បាល់​នារី​បាន​និយាយថា Novotna ដែលមាន​ជំងឺមហារីក បាន​លាចាក​លោក​ដោយ​ស្ងប់​សុខ និង​មានគ្រួសារ​នៅក្បែរ​ខ្លួន​ផងដែរ​។​

​អ​តី​កីឡាការិនី​សញ្ជាតិ​ឆែក​រូបនេះ ធ្លាប់​ចាញ់​ក្នុង​ការប្រកួត​ដណ្តើមបាន​កំពូល​របស់​ចក្រភព​អង់គ្លេស Wimbledon វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ឆ្នាំ ១៩៩៣ និង​១៩៩៧ មុនពេល​ឈ្នះ​ការប្រកួត Grand Slam នេះ​លើកដំបូង​នៅពេល​ផ្តួល Nathalie Tauziat ក្នុង​ឆ្នាំ​១៩៩៨​។​

Novotna បាន​ឆក់យក​ដួងចិត្ត​របស់​អ្នកគាំទ្រ​នៅពេល​នាង​បាន​ស្រក់​ទឹកភ្នែក​បន្ទាប់ពី​ចាញ់ កីឡាការិនី​របស់​អាល្លឺម៉ង់ Steffi Graf កាលពី​ឆ្នាំ​១៩៩៣​។​
​ក្រៅពី​ពានរង្វាន់​ឯកត្តជន Novotna ក៏​ធ្លាប់​បានឈ្នះ​ពានរង្វាន់​ក្របខណ្ឌ Grand Slam វិ​ញ្ជា​សាគូ​ចំនួន​១២​លើក និង​៤​លើក លើ​វិ​ញ្ជា​សាគូ​ប្រុស​ស្រី​៕
 

Tag:
 វាយ​កូន​បាល់​
  Jana Novotna
  Wimbledon
© រក្សាសិទ្ធិដោយ thmeythmey.com