ពីនេះ ពីនោះ
រវាង​ពាក្យ «​គំនូស​»«​គំនាស់​»​និង​«​គំនោះ​»​ខុសគ្នា​ដូចម្តេច​?
17, Dec 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត មានការ​បែង​ចែង​ពាក្យពេចន៍​អក្សរ​ខ្មែរ​ខុសៗ​គ្នា ហើយ​ពាក្យពេចន៍​អក្សរ​ខ្មែរ​ទាំងនោះ ក៏មាន​ខ្លឹមសារ​អត្ថន័យ​ខុសៗ​គ្នា​ដែរ ចំពោះ​រវាង​«​គំនូស​»«​គំនាស់​»​និង​«​គំនោះ​»​ពាក្យ​ទាំងបី​នេះ មាន​អត្ថន័យ​ខុសគ្នា ហើយ​ការប្រើប្រាស់​ក៏​ខុសគ្នា​ដែរ​។​



​ពាក្យ​ទី​១  «​គំនូស​»​មានន័យថា ជា​ស្នាម​ដែល​ដិត​ជាប់​មកពី​នាយ ជា​ស្នាម​គូស​ដែលមាន​ស្រាប់ ស្នាម​ដែល​ត្រូវគេ​គូស​។ ឧទាហរណ៍​៖ មាន​ស្នាមជើង​ដ៏​ធំ​មួយ ដែល​អ្នកវិទ្យាសាស្ត្រ​បាន​សន្និដ្ឋានថា ស្នាមជើង​នោះ​ជា​ស្នាមជើង​របស់​មនុស្ស​ដែល​រស់នៅ​កាលពី​សម័យអង្គរ​។​

​ពាក្យ​ទី​២ «​គំនាស់​»​មានន័យថា ការ​គាស់​ឲ្យ​របើក ឬ​គាស់​ឲ្យ​ចេញ​។ ឧទាហរណ៍​៖ ដើមឈើ​មួយ​ដើម​ត្រូវបាន​គេ​គាស់​ចេញពី​តាម​ដងផ្លូវ ដោយសារតែ​ដើមឈើ​នោះ​មាន​ភាព​ពុកផុយ​ទៅហើយ​។​

​ពាក្យ​ទី​៣ «​គំនោះ​»​មានន័យថា សូរ​ដែល​គោះ ការ​គោះ​ឲ្យ​ឮ​សំឡេង​កក្រើក​លាន់ឮ​ខ្លាំង​។ ឧទាហរណ៍​៖ សំឡេង​គោះ​ជួង​លាន់​ខ្លាំង រូតរះ​ឲ្យ​សិក្សា​នុ​សិស្ស​ចូលរៀន​ឲ្យ​ទាន់ពេលវេលា​។​

​តួយ៉ាង​រវាង​ពាក្យ​ទាំងបី​នេះ សាធារណជន​ប្រាកដជា​ប្រើប្រាស់​ពាក្យពេចន៍​ច្រឡំ ជាក់​ជាមិនខាន បើសិនជា​យើង​មិនបាន​ត្រួតពិនិត្យ​ឲ្យ​ច្បាស់លាស់​នោះ​។ ដើម្បី​កុំ​ឲ្យ​មានការ​ភ័ន្តច្រឡំ ពាក្យពេចន៍​អក្សរ​ខ្មែរ និង​ជៀសវាង​ប្រើពាក្យ​ខុស គួរ​យើង​ស្វែងយល់​ដោយ​ត្រួតពិនិត្យ​តាមរយៈ​វចនានុក្រម​ខ្មែរ​ជាមុនសិន​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com