ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការញ៉ាំគ្រឿងស្រវឹងរាល់ថ្ងៃអាចធ្វើឲ្យខូចខួរក្បាលបាន
× យោងទៅតាមការព្រមានរបស់ Daily Mail បានឲ្យដឹងថា គ្រាន់តែញ៉ាំស្រាពីរកែវក្នុងមួយថ្ងៃក៏អាចបង្កគ្រោះថ្នាក់ដល់ខួរក្បាលបានដែរ ខណៈពេលដែល Daily Express និយាយថា ទោះបីជាការញ៉ាំគ្រឿងស្រវឹងតិចតួចរាល់ថ្ងៃក៏អាចប៉ះពាល់ខ្លាំងក្លា រហូទដល់ថយចុះផលិតផលនៃកោសិកាខួរក្បាលមនុស្សធំខ្លាំងរហូតដល់ ៤០ភាគរយដែរ។ រឿងនេះគ្រាន់តែជាការសិក្សារវាងគ្រឿងស្រវឹងនិងផលិតផលនៃកោសិកាខួរក្បាលរបស់សត្វកណ្តុរប៉ុណ្ណោះ។
អ្នកស្រាវជ្រាវបានរកឃើញថា កណ្តុរដែលផឹកគ្រឿងស្រវឹងក្នុងកម្រិតមធ្យមរាល់ថ្ងៃ បានធ្វើឲ្យការផលិតកោសិកាខួរក្បាលក្នុងតំបន់ដែលជាប់ទាក់ទងនឹងការចងចាំតិចរហូតដល់ ៤០ភាគរយ នៅពេលប្រៀបធៀបនឹងកណ្តុរដែលមិនផឹកគ្រឿងស្រវឹង។ យ៉ាងណាមិញ ក្រុមកណ្តុរដែលផឹក និងមិនផឹកគ្រឿងស្រវឹងក៏មិនបានបង្ហាញនូវភាពខុសគ្នាអ្វីឡើយចំពោះមុខងារចលនា ឬសមត្ថភាពចេះដឹង។
វាក៏នៅតែមិនទាន់ច្បាស់ថា តើការថយចុះលើការផលិតរបស់កោសិកាខួរក្បាលនេះមានរយៈពេលយូរឬអត់ដែរ។
អ្វីដែលគេនៅតែអាចនិយាយបាននោះគឺថា បើសិនជាអ្នកញ៉ាំគ្រឿងស្រវឹងជាប្រចាំទោះបីជាក្នុងកម្រិតមធ្យមហើយក៏ដោយនោះ ក៏វាអាចបង្កគ្រោះថ្នាក់បានធ្ងន់ធ្ងរដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com