ជាតិ
បទយកការណ៍ / បទសម្ភាសន៍
គំនូរ​ដ៏​កម្រ រំ​ឮ​ក​ទិដ្ឋភាព​តំបន់​កោះ​ពេជ្រ និង​ណាហ្គា​វើ​ល មុន​អភិវឌ្ឃន៍​
17, Dec 2017 , 8:19 am        
រូបភាព
​ក្មេងជំនាន់ក្រោយ​ដែល​បានមក​រស់នៅ និង​ធ្វើការ​នៅក្នុង​ទីក្រុង​ភ្នំពេញ បាន​ឃើញតែ​សំណង់​អគារ​ធំៗ នៅ​តំបន់​កោះ​ពេជ្រ និង​ណាហ្គា​វើ​ល ដែល​គេ​បាន​អភិវឌ្ឍន៍​រួចហើយ តែ​គេ​មិន​បានឃើញ​ទិដ្ឋភាព​នៅ​តំបន់​នេះ មុនពេល​អភិវឌ្ឍន៍​មាន​សភាព​បែបណា​នោះឡើយ​។ លោក តូច រ៉ា ជា​វិចិត្រករ​មួយរូប ដែល​បាន​គូរគំនូរ​មួយ​ផ្ទាំង ពី​ទិដ្ឋភាព នៅ​តំបន់​ណាហ្គា​វើ​ល និង​កោះ​ពេជ្រ នៅក្នុង​ឆ្នាំ​១៩៨៨ ។​



​គំនូរ​នេះ លោក រ៉ា គូរ​ចេញពី​រូបថត ដែល​ក្រុម​មិត្តភក្តិ​ខ្លួន​ថត​នៅក្នុង​ឆ្នាំ​១៩៨៨​នោះ នៅពេលដែល​លោក និង​មិត្តភក្តិ​ដែល​តែងតែ​ទៅ​កម្សាន្ត និង​ថតរូប​លេង​នៅ​តំបន់​នោះ​។ នៅក្នុង​បទ​សម្ភាស​ជា​មួ​សារព័ត៌មាន​ថ្មីៗ លោក តូច រ៉ា បាន​រៀបរាប់​ដូច្នេះ​៖ «​យើង​ឈរ​នៅ​នៅ​កន្លែង​ហ្នឹង​(​មុខ​រដ្ឋសភា​រាល់ថ្ងៃ​ហ្នឹង​)  យើង​ឈរ​មើលឃើញ​ត្រើយម្ខាង មើលឃើញ​ច្បារអំពៅ និង​ខាង​អរិយ​ក្សត្រ​។ យើង​មើលឃើញ​តើ​។ ដល់​ខែ​ទឹក​ស្រក យើង​ដើរ​ទៅលេង សុទ្ធតែ​ស្មៅ ដល់​ខែ​ទឹក​ឡើង​លិច​អស់រលីង​»​។​

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖


​ក្រៅពី​វីដេអូ​នេះ កញ្ញា ប៉ូ សា​គុន អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ ក៏បាន​សាកសួរ លោក តូច រ៉ា បន្ថែមទៀត ពី​គំនូរ​មួយ​ផ្ទាំង​នេះដែរ សូម​អញ្ជើញ​ស្តាប់​ដូចតទៅ​៖






Tag:
 តូច រ៉ា​
 ​ គំនូរ​
 ​ ណាហ្គា​វើ​ល​
 ​ កោះ​ពេជ្រ
© រក្សាសិទ្ធិដោយ thmeythmey.com