សិល្បៈអន្តរជាតិ
អន្តរជាតិ
មិត្ត​ជិតស្និទ្ធ​៖ តារាចម្រៀង Jonghyun សម្លាប់ខ្លួន​ដោយសារ​សម្ពាធ​ផ្លូវចិត្ត​
22, Dec 2017 , 8:19 am        
រូបភាព
មរណភាព​របស់តារាចម្រៀង K-Pop Jonghyun បន្សល់នូវភាពសោកសៅពីសំណាក់គ្រួសារ និងមិត្តភក្តិ។ រូបថត AFP
មរណភាព​របស់តារាចម្រៀង K-Pop Jonghyun បន្សល់នូវភាពសោកសៅពីសំណាក់គ្រួសារ និងមិត្តភក្តិ។ រូបថត AFP
ដោយ: ធីតា
Jonghyun តារាចម្រៀង K-Pop នៃ​ក្រុម SHINee បានធ្វើ​អត្តឃាត​ក្នុង​អាគារ​ស្នាក់នៅ​ក្រុង​សេ​អ៊ូ​ល កាលពី​ថ្ងៃទី​១៨ ខែធ្នូ  ហើយ​បាន​ស្លាប់ ក្រោយ​បញ្ជូនទៅ​មន្ទីរពេទ្យ​។ កា​ជ្រើសរើស​ផ្លូវ​មរណៈ​ក្នុង​អាយុ​ត្រឹម​២៧​ឆ្នាំនេះ ត្រូវបាន​តារា K-Pop ស្រី Nine9 នៃ​ក្រុម Dear Cloud អះអាងថា បណ្តាលមកពី​ជំងឺ​បាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ​។​



​តារា K-Pop ស្រី​ដែលមាន​រហស្សនាម​ថា Nine9 ដែលជា​មិត្តភក្តិ​ដ៏​ជិតស្និទ្ធ​របស់ Jonghyun បាន​បង្ហោះ​សារ​នៅក្នុង Instagram របស់ខ្លួន ដោយសារ​នោះ​នាង​ទទួលបាន​ពី Jonghyun ដោយផ្ទាល់​ពី​សប្តាហ៍​មុន​ការធ្វើអត្តឃាត​។ នៅក្នុង​ខ្លឹមសារ​រួម តារា​នៃ​ក្រុម SHINee ដែលមាន​ឈ្មោះ​ពេញ​ថា Kim Jong-Hyun បាន​រៀបរាប់​ពី​ភាព​តប់​ប្រ​ម៉​ល់​ស្មារតី​របស់ខ្លួន ដែល​ជួប​នូវ​វិបត្តិ​ផ្លូវចិត្ត​ដ៏​ធ្ងន់ធ្ងរ​ក្នុងនាម​ជា​តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយ​ម្នាក់​នៅ​កូរ៉េខាងត្បូង​។



​តាម​ខ្លឹមសារ​ប្រែ​សម្រួល​ពី​ភាសា​កូរ៉េ Jonghyun ថែមទាំង​បានសរសេរថា​៖ «​ខ្ញុំ​ខ្ទេចខ្ទាំ​នៅ​ផ្នែក​ខាងក្នុង​អស់ ហើយ​។ សម្ពាធ​ផ្លូវចិត្ត​ស៊ី​ខ្ញុំ​យឺតៗ ហើយ​ទីបំផុត​វា​លេប​ខ្ញុំ​តែម្តង ខ្ញុំ​មិនអាច​យកឈ្នះ​វា​បាន​នោះឡើយ​»​។​

​ដូចជា​សារ​ដែល​សរសេរ​ទៅ​បងស្រី​របស់ខ្លួន​យ៉ាង​ដូច្នោះ​ដែរ Jonghyun បាន​រៀបរាប់ថា​៖ «​តើ​ខ្ញុំ​អាចនិយាយបាន​អ្វី​ទៀត​? សូម​ប្រាប់​ខ្ញុំ​មក​ថា ខ្ញុំ​ធ្វើការ​ច្រើនណាស់​។ វា​ជា​រឿង​ល្អ​សម្រាប់​ខ្ញុំ​ក្នុង​ការធ្វើ​កិច្ចការ​ដ៏​ធ្ងន់ធ្ងរ​។ ទោះបី​អ្នក​មិនអាច​ញញឹម​នៅពេល​អ្នក​ឲ្យ​ខ្ញុំ​ចាកចេញ​ក៏ដោយ ប៉ុន្តែ​សូមកុំ​បន្ទោស​ខ្ញុំ​អី​។ ខ្ញុំ​ធ្វើការ​ខ្លាំងណាស់​។ ខ្ញុំ​ពិតជា​ធ្វើការ​ខ្លាំងណាស់​។ ជំរាបលា​!»​។​

​នាង Nine9 ក៏បាន​និយាយ​ទៅកាន់​គ្រួសារ​របស់ Jonghyun ផងដែរ ទាក់ទង​នឹង​សំណេរ​ប្លែកៗ​បែបនេះ ។ តារាចម្រៀង​រូបនេះ ក៏បាន​លើកឡើង​ផងដែរ​ថា Jonghyun បានស្នើ​ឲ្យ​នាង​ចែករំលែក​ពាក្យពេចន៍​របស់ខ្លួន​ទៅកាន់​ពិភពលោក​នៅពេលដែល​គេ​ចាក​ចេញទៅ​។ នាង​មាន​អារម្មណ៍​ថា Jonghyun ចង់​ឲ្យ​នាង​ជម្រះ​មន្ទិល​ទាក់ទង​នឹង​ករណី​ស្លាប់​នេះ​។​



​នេះ​មិនមែនជា​ករណី​មួយ​ឡើយ​ដែល​តារា​ល្បី​នៅ​កូរ៉េខាងត្បូង​បានសម្លាប់​ខ្លួន ដោយសារតែ​សម្ពាធ​ផ្លូវចិត្ត​។ តារា​ល្បីៗ​ដែល​សម្លាប់ខ្លួន ដូចជា Choi Jin-Sil (២០០៨), Park Yong-Ha (២០១០), Kim Sung-Min (២០១៦) សុទ្ធតែ​បាន​ចងក​សម្លាប់ខ្លួន​៕


Tag:
 K-Pop
  Jonghyun
© រក្សាសិទ្ធិដោយ thmeythmey.com