ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សិល្បះ
លោកយាយ ស៊ិន សាម៉ាដឹកឆូ អតីតគ្រូល្ខោនខោល និងចម្រៀង ទទួលមរណភាព
22, Dec 2017 ,
6:19 pm
រូបភាព
×
ដោយ:
ខន ចំប៉ា
លោកយាយ ស៊ិន សាម៉ាដឹកឆូ អតីតអ្នកគ្រូផ្នែកចម្រៀង និងល្ខោនខោល បានទទួលមរណភាព នៅម៉ោង១១ព្រឹក ថ្ងៃទី២២ ខែធ្នូនេះ ក្នុងអាយុ៧៧ឆ្នាំ ដោយសារមានជំងឺប្រចាំកាយ។ សពលោកយាយ ត្រូវបានបូជា នៅល្ងាចថ្ងៃទី២២ ខែធ្នូដដែលនេះ នៅវត្តទួលអស់លោក ស្ថិតនៅឃុំគីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឫស្សីកែវ។
លោក ចំរើន វ៉ាន់ថា ទីប្រឹក្សាអមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាតំណាងចូលរួមពិធីបុណ្យសព បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា មរណភាពរបស់លោកយាយដឹកឆូ គឺជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃរបស់ខ្មែរ ក្នុងផ្នែកចម្រៀង និងល្ខោនខោល។ លោក ចំរើន វ៉ាន់ថា បញ្ជាក់បន្ថែមដូច្នេះ៖«យើងពិតជាសោកស្តាយណាស់! គាត់ជាអ្នកមានចំណេះជំនាញមួយរូបក្នុងវិស័យសិល្បៈ វប្បធម៌។ ក្រសួង នឹងដើម្បីចាត់ចែងរៀបចំបុណ្យ ឲ្យស័ក្តិសមនឹងកិត្តិយសរបស់គាត់»។
តាមលោក វ៉ាន់ថា ក្រសួងវប្បធម៌ ជាអ្នករ៉ាប់រងការចំណាយចាប់ពីពេលលោកយាយ ទទួលមរណភាព ដល់ពេលបូជា។
លោកយាយ ស៊ិន សាម៉ាដឹកឆូ ជាអតីតគ្រូធំបង្ហាត់របាំនៅសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ និងធ្លាប់ជាដៃគូចម្រៀងមហោរី និងល្ខោនហ្លួង ឬរបាំបុរាណ ឬរបាំព្រះរាជទ្រព្យ ដែលមានប្រគំតែនៅព្រះបរមរាជវាំងប៉ុណ្ណោះក្នុងសម័យសង្គមរាស្ត្រនិយម ជាមួយលោក ស៊ីន ស៊ីសាមុតទៀតផង៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ស៊ិន សាម៉ាដឹកឆូ
ល្ខោនខោល
ចំរើន វ៉ាន់ថា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
11 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម