ជាតិ
សិល្បះ
Cambodian Idol៖ មាន់ ស្វាយ ពោត ជូន​លោក និង​អ្នកនាង​ចៅក្រម​
23, Dec 2017 , 12:00 pm        
រូបភាព
ដោយ: ថ្មីៗ
កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក Cambodian Idol រដូវ​កាល​ទី​៣ របស់​ទូរទស្សន៍​ហង្ស​មាស ឈានចូល​សប្តាហ៍​ទី​២​នៃ​វគ្គ Judge Audition ។ ក្រៅពី​ការបញ្ចេញ​សមត្ថភាព​ផ្នែក​សំឡេង បេក្ខជន បេ​ក្ខ​នារី បានធ្វើ​សកម្មភាព​ប្លែកៗ​មួយចំនួន​ផងដែរ​។​



​នៅ​សប្តាហ៍​ទី​២ ដែល​ត្រូវបាន​ចាក់ផ្សាយ​កាលពី​ថ្ងៃ​សុក្រ ចៅក្រម​ទាំង​៤​រូប​រួមមាន លោក ព្រាប សុវត្ថិ លោក ណុប បា​យ៉ា​រិ​ទ្ធ លោក ឆន សុ​វណ្ណា​រាជ និង​កញ្ញា ឱក សុគន្ធ​កញ្ញា បានទទួល​កាដូ​អនុស្សា​វី​យ៍​ពី​បេក្ខជន បេ​ក្ខ​នារី ក្នុងនោះ​មាន មាន់ ស្វាយ និង​ពោត​។​

​ជា​សំណូក​? មិនមែន​ឡើយ​។ សកម្មភាព​ទាំងនោះ គ្រាន់តែ​ផ្នែក​មួយ​នៃ​ការទាក់ទាញ​បែប​សិល្បៈ​ប៉ុណ្ណោះ​។

​សូម​ទស្សនា​ឃ្លី​ប​ដូចខាងក្រោម​៖

​បេក្ខជន វ៉ា រ​ម្នី មកពី​ខេត្តក្រចេះ បាន​យក​មាន់​៤​ក្បាល​ទៅជូន​ចៅក្រម​ទាំង​បួន​។ ក្រោយ​ការបកស្រាយ​បទ «​ទៅ​ដណ្តឹង​កូន​គេ​» រ​ម្នី ទទួលបាន​ចម្លើយ «Yes» ទាំង​បួន​



​បេ​ក្ខ​នារី ឈឿន ចម មកពី​ខេត្តកណ្តាល យក​ស្វាយ​មួយ​ល្អី និង​អំបិលម្ទេស ជូន​ចៅក្រម ដោយ​អះអាងថា ជា​ស្វាយ​ធម្មជាតិ​។ ប៉ុន្តែ​ការ​បក​ស្វាយ បទ «My Heart Will Go On» របស់ Celine Dion ត្រូវ​វាយតម្លៃថា ហួស​ពី​សមត្ថភាព​របស់ខ្លួន​។​

​បេក្ខជន ចាន់ សា​រិ ពី​ខេត្តស្វាយរៀង ច្រៀង​បទ​រំដួល​ក្រចេះ ដោយ​គេ​បាន​ឆ្លៀតពេល​ទិញ ពោត ផ្ញើ​ចៅក្រម​ទាំង​បួន​។ ទោះបីជា​យ៉ាងណាក៏ដោយ សំនៀង​របស់គេ ទទួលបាន​ចម្លើយ «NO» ទាំង​៤៖



Tag:
 Cambodian Idol
© រក្សាសិទ្ធិដោយ thmeythmey.com