ជាតិ
សិល្បះ
កញ្ញា ឱក សុគន្ធ​កញ្ញា​៖ បើ​អ្នកដទៃ​មិនទាន់​ឃើញ​ពី​តម្លៃ​យើង​ទេ យើង​ត្រូវតែ​ឃើញ​ពី​តម្លៃ​ខ្លួនឯង​!
24, Dec 2017 , 3:51 pm        
រូបភាព
ភ្នំពេញ​៖ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស កញ្ញា ឱក សុគន្ធ​កញ្ញា បាន​ចែករំលែក​បទពិសោធន៍​ដល់​យុវជន​យុវនារី  ក្នុង​សិក្ខាសាលា SUPER WOMEN នៅ​ថ្ងៃទី​២៤ ធ្នូ​នេះ​។ កញ្ញា ឱក សុគន្ធ​កញ្ញា បាន​ផ្ដោត​សំខាន់​លើ​បួន​ចំណុច គឺ ៖ «​ការចង់​ស្ដាប់ ការចង់​ដឹង ការចង់​ឃើញ និង​ការចង់​ក្លាយជា​»​។ ពាក្យ​ទាំងនេះ ជា​ពាក្យ​ដែល​នាង​តែងតែ​សួរ​ខ្លួនឯង និង​ក៏​ជា​ពាក្យ​គោលការណ៍​របស់​នាង ដែល​ធ្វើ​ឲ្យ​នាង​ស្គាល់​ខ្លួនឯង​ច្បាស់​។ កញ្ញា ឱក សុគន្ធ​កញ្ញា ចង់​ឲ្យ​យុវវ័យ​ទាំងអស់​សួរ​ខ្លួនឯង និង​ស្វែងយល់​ពី​អំណោយទាន​ពី​ធម្មជាតិ​ដែល​ខ្លួន​មាន​។​




សិក្ខាសាលា SUPER WOMEN ជា​សិក្ខាសាលា ស្ដីពី ការកសាង​ខ្លួន​ឲ្យ​ក្លាយជា​នារី​រឹងមាំ មានគុណ​ភាព លើសពី​នារី​ដែល​គ្រាន់តែ​ស្អាត​។ សិក្ខាសាលា​នេះ រៀបចំ​ដោយ Yes I Can ក្នុង​គោលបំណង​បង្កើន​ចំនួន​នារី​ដែលមាន​គុណភាព នារី​រឹងមាំ លើសពី​អ្វីដែល​ខ្លួន​មាន​ពី​កំណើត និង​ក្លាយជា​មនុស្ស​ស្រី ដែល​មនុស្ស​គ្រប់គ្នា​ត្រូវការ និង​អាច​ពឹងពាក់​បាន​។​

សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខ្លី​ខាងក្រោម​៖

Tag:
 តារាចម្រៀង​
  ឱក សុគន្ធ​កញ្ញា​
  បទពិសោធន៍​
© រក្សាសិទ្ធិដោយ thmeythmey.com