ជាតិ
សង្គមជាតិ
ហេតុអ្វី​ជនបរទេស​ចង់​មក​រស់នៅ​កម្ពុជា រីឯ​ជនជាតិខ្មែរ​ចង់ទៅ​រស់នៅ​បរទេស​?
29, Dec 2017 , 1:58 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ហេតុអ្វី​ជនបរទេស​ចង់​មក​រស់នៅ​កម្ពុជា រីឯ​ជនជាតិខ្មែរ​ចង់ទៅ​រស់នៅ​បរទេស​? នេះ គឺជា​សំណួរ​ដែល​ពលរដ្ឋ​ខ្លះ​ចោទឡើង​។ ដូច្នេះ ដើម្បី​ឆ្លើយ​ទៅនឹង​សំណួរ​ខាងលើ សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​សាកល្បង​សម្ភាស​ជនជាតិ​បរទេស​មួយចំនួន​ដែល​បាន និង​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា ដោយ​អ្នកខ្លះ បានរស់នៅ​រហូតដល់​ជាង​២០​ឆ្នាំ​។ សារព័ត៌មាន https://thmeythmey.com/ បាន​សម្ភាស​ជនជាតិ​បារាំង ជនជាតិ​អាមេរិកាំង ជនជាតិ​កាណាដា ជនជាតិ​នី​ហ្ស៊េ​រី​យ៉ា ជនជាតិ​ជប៉ុន​…  សរុប​ប្រមាណ​១០​នាក់ ដើម្បី​ចង់ដឹង​ពី​មូល​ហេតុដែល​នាំ​ឲ្យ​ពួកគេ​ស្រឡាញ់​ប្រទេស​កម្ពុជា​។ សូមបញ្ជាក់ថា https://thmeythmey.com/ មិនបាន​សម្ភាស​ពលរ​ដ្ឋ​ខ្មែរ​ដែល​បាន​ទៅ​រស់​នៅឯ​បរទេស​ទេ​។



​បទ​សម្ភាស​ជា​វីដេអូ និង​ជា​សំឡេង​ជាមួយ​ជនបរទេស​ទាំងអស់​ នឹង​ត្រូវ​ផ្សព្វផ្សាយ​នៅលើ​សារព័ត៌មាន​ថ្មីៗ​ពីថ្ងៃ​សៅរ៍​ទី​៣០​ ខែធ្នូ ​ដល់​ថ្ងៃទី​២ ​ខែមករា​ឆ្នាំ​២០១៨​ខាងមុខនេះ​។ ប្រសិនបើ​លោកអ្នក​ចង់ដឹង​ព័ត៌មាន​លម្អិត សូម​រង់ចាំ​អាន ស្តាប់ និង​ទស្សនា​បទ​សម្ភាស​ទាំងអស់ ​នៅលើ​សារព័ត៌មាន https://thmeythmey.com/


Tag:
 បរទេស​
  srolanh khmer
  ស្រឡាញ់​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com