ជាតិ
សិល្បះ
«Yes, Yes, Yes, Yes» សម្រាប់​ទាហាន​រំលឹក​គុណគ្រូ បេក្ខជន​ជនជាតិ​ព្នង ភេទ​ទី​បី បុគ្គលិក NGO
30, Dec 2017 , 9:42 am        
រូបភាព
ដោយ: ថ្មីៗ
​ការចាក់ផ្សាយ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក Cambodian Idol រដូវ​កាល​ទី​៣ របស់​ទូរទស្សន៍​ហង្ស​មាស ឈានដល់​សប្តាហ៍​ទី​៣ កាលពី​យប់​ថ្ងៃ​សុក្រ ទី​៣០ ខែធ្នូ សម្រាប់​វគ្គ Judge Audition​។ ក្នុងចំណោម​បេក្ខជន​ជាច្រើន សារព័ត៌មាន​ថ្មីៗ ចាប់អារម្មណ៍​ជាពិសេស​បេក្ខជន​៤​រូប ក្នុងនោះ​មាន លោក ស្រឹម ច​ន លោក ខុ​ត សារី លោក កែវ ចរិយា និង ម៉ៅ សុភ័ក្ត្រ ដែល​សុទ្ធតែ​ទទួលបាន​បណ្ណ​មាស​ឈានទៅ​កាន់​វគ្គ​បន្ត​។​



លោក ខុ​ត សារី មាន​ដើមកំណើត​នៅ​បន្ទាយមានជ័យ ដែល​បច្ចុប្បន្ន​បម្រើការ​នៅ​កង​អង្គភាព​លេខ​៧០​។ លោក​ច្រៀង​បទ «​នាវាជីវិត​» ដោយ​មុននឹង​ច្រៀង​លោក​បាន​សុំ​អនុញ្ញាត​រំលឹក​គុណគ្រូ​៖



ស្រឹម ច​ន អាយុ​៣២​ឆ្នាំ ពី​ខេត្តមណ្ឌលគិរី ច្រៀង​បទ «​ទំនួញ​ទោចភ្នំ​»​។ ជាមួយនេះ លោក និង​ភរិយា ក៏បាន​បង្ហើរ​សំនៀង​ជា​ភាសា​ជនជាតិដើម​ភាគតិច​ជូន​គណៈកម្មការ​ស្តាប់​ផងដែរ​៖



ម៉ៅ សុភ័ក្ត្រ មនុស្ស​ភេទ​ទី​បី ច្រៀង​បទ «​អនុស្សាវរីយ៍​សំពៅ​លូន​» របស់​អ្នកនាង ខាត់ សុ​ឃីម​៖




លោក កែវ ចរិយា បុគ្គលិក​អង្គការក្រៅរដ្ឋាភិបាល​មួយ ចៀង​បទ «​រំ​ដួល​ក្រចេះ​»​។ ក្រៅពី​ការ​ច្រៀង លោក​មាន​សមត្ថភាព​និយាយ​កំប្លែង​ដ៏​គួរ​ឲ្យ​ទាក់ទាញ​៖



Tag:
 Cambodian Idol
© រក្សាសិទ្ធិដោយ thmeythmey.com