សិល្បះ
អន្តរជាតិ
តារា​ល្បីៗ​លំដាប់​ពិភពលោក​ដែល​បែកបាក់​ស្នេហា​នៅ​ឆ្នាំ​២០១៧
30, Dec 2017 , 7:59 pm        
រូបភាព
ដោយ: ធីតា
​កាលពី​ឆ្នាំ​២០១៦ ការចែក​ផ្លូវ​គ្នា​រវាង Angelina Jolie និង Brad Pitt ក្លាយជា​ព្រឹត្តិការណ៍​ដ៏​ទាក់ទាញ​នៅក្នុង​ពិភព​តារា​ល្បីៗ​លំដាប់​ពិភពលោក​។ នេះ​គ្រាន់តែ​ជា​ឧទាហរណ៍​មួយ​ដែល​បង្ហាញថា ភាពល្បីល្បាញ មាសប្រាក់ មិនមែន​សុទ្ធតែ​នាំមក​នូវ​សុភមង្គល​ក្នុង​គ្រួសារ​នោះឡើយ ។ នៅ​ឆ្នាំ​២០១៧​នេះ តារាភាពយន្ត តារាចម្រៀង តារា​ទូរទស្សន៍ និង​បុគ្គល​ល្បីឈ្មោះ​លំដាប់​ពិភពលោក មួយចំនួន ក៏បាន​ចែកផ្លូវ​គ្នា​ជា​ហូរហែ​ផងដែរ​។​



​សារព័ត៌​មានបារាំង Paris Match បានបង្ហាញ​ពី​ទំនាក់ទំនង​តារា​ល្បីៗ​១៥​គូ ដែល​បាន​ចែកផ្លូវ​គ្នា​នៅ​ឆ្នាំ​២០១៧ ដោយ​គូស្នេហ៍​មួយចំនួន ដូចជា Selena Gomez និង The Weeknd, Jennifer Lawrence និង Darren Aronofsky, Katy Perry និង Orlando Bloom សុទ្ធតែ​បាន​អះអាងថា បាន​ដើរចេញ​ពីគ្នា​ដោយ​សន្តិភាព និង​មិត្តភាព​។ ជាមួយគ្នានេះ ក៏មាន​គូស្នេហ៍​ចែកផ្លូវ​ពីគ្នា​ដោយ​ការឈឺចាប់​ផងដែរ ដូចជា Chris Pratt និង Anna Faris, Fergie និង Josh Duhamel ជាដើម​។​

Josh Duhamel និង Fergie ចែកផ្លូវ​គ្នា ក្រោយ​រស់នៅ​ជាមួយគ្នា​អស់ ១៣​ឆ្នាំ និង​រៀបការ​អស់​៨​ឆ្នាំ​



Scarlett Johansson និង Romain Dauriac បានប្រកាស​ចែកផ្លូវ​គ្នា​កាលពីដើមឆ្នាំ ក្រោយ​រស់នៅ​ជាមួយគ្នា​៥​ឆ្នាំ និង​រៀបការ​៣​ឆ្នាំ​



Robert Pattinson និង FKA Twigs បែកបាក់​គ្នា​កាលពី​ខែតុលា បន្ទាប់ពី​រស់នៅ​ជាមួយគ្នា​អស់​៣​ឆ្នាំ​



Heidi Klum និង Vito Schnabel ចែកផ្លូវ​គ្នា​កាលពី​ខែកញ្ញា ក្រោយ​មាន​ទំនាក់ទំនង​គ្នា​អស់​៣​ឆ្នាំ​



Jane Fonda និង Richard Perry សម្រេចចិត្ត​ដើរ​ផ្លូវ​រៀងខ្លួន​កាលពី​ខែមករា ក្រោយ​មានជីវិត​រួមគ្នា​អស់​៨​ឆ្នាំ​



Jesse Williams និង Aryn Drake ចែកផ្លូវ​គ្នា ក្រោយ​ចំណងអាពាហ៍ពិពាហ៍​៥​ឆ្នាំ​



Selena Gomez និង The Weeknd ដើរ​ផ្លូវ​រៀងៗ​ខ្លួប ក្រោយ​ចំណង​ស្នេហ៍​រយៈពេល​ត្រឹមតែ​១​ឆ្នាំ​



Orlando Bloom និង Katy Perry បែក​គ្នា​នៅ​ខែកុម្ភៈ ក្រោយ​ទំនាក់ទំនង​គ្នា​១​ឆ្នាំ​



Vanessa Demouy និង Philippe Lellouche ចែកផ្លូវ​គ្នា​ផ្លូវការ​កាលពី​ខែកញ្ញា ក្រោយ​ចំណង​ស្នេហ៍​១៦​ឆ្នាំ និង​អាពាហ៍ពិពាហ៍​៧​ឆ្នាំ​



Jennifer Lawrence និង Darren Aronofsky ចាកចេញ​ពីគ្នា​នៅ​ខែវិច្ឆិកា បន្ទាប់ពី​ទំនាក់ទំនង​គ្នា​ជិត​១​ឆ្នាំ​



Ewan McGregor និង Eve Mavrakis បែកបាក់​គ្នា​កាលពី​ខែមីនា ក្រោយ​ចំណងអាពាហ៍ពិពាហ៍​២២​ឆ្នាំ​



Nicki Minaj និង Meek Mill មាន​ទំនាក់ទំនង​នឹង​គ្នា​អស់​រយៈពេល​១​ឆ្នាំកន្លះ មុន​ចែកផ្លូវ​គ្នា​



Amber Heard និង Elon Musk មាន​ចំណង​ស្នេហ៍​ភ្លើងចំបើង​ត្រឹមតែ​៣​ខែ​ប៉ុណ្ណោះ ក៏​បែកបាក់​គ្នា​



Janet Jackson និង Wissam Al Mana រស់នៅ​ជាមួយគ្នា​៦​ឆ្នាំ និង​រៀបការ​អស់​៥​ឆ្នាំ មុននឹង​ចែកផ្លូវ​គ្នា​កាលពី​ខែមេសា​



Anna Faris និង Chris Pratt ចែកផ្លូវ​គ្នា​កាលពី​ខែសីហា បន្ទាប់ពី​រស់នៅ​ជាមួយគ្នា​៩​ឆ្នាំ និង​រៀបការ​ជាមួយគ្នា​៨​ឆ្នាំ​




Tag:
 តារា
© រក្សាសិទ្ធិដោយ thmeythmey.com