ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម ព្រមាន​អ្នក​លួច​នាំចូល​ទំនិញ ដែល​បំពាន​សិទ្ធិផ្ដាច់មុខ​របស់​អ្នកដទៃ​
31, Dec 2017 , 3:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម នៅក្នុង​សេចក្ដីជូនដំណឹង ចុះ​ថ្ងៃទី​២៧​ខែធ្នូ បាន​ព្រមាន​ដល់​ក្រុមហ៊ុន ឬ​អ្នក​លួច​នាំចូល​ទំនិញ ដែល​បំពាន​ដល់​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​របស់​បុគ្គល​ដទៃ​។​



​ក្រសួងពាណិជ្ជកម្ម​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​រាល់​អំពើ​បំពាន​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ បើ​មិន​ដូច្នោះ​ទេ​ក្រុមហ៊ុន ឬ​អ្នក​ដែល​បំពាន នឹងត្រូវ​ប្រឈម​ចំណាត់ការ​តាមផ្លូវ​ច្បាប់​។​

​ក្រសួង​បាន​ឲ្យ​ដឹងថា កន្លងមក​មាន​ក្រុមហ៊ុន ឬ​អ្នក​នាំចូល​មួយចំនួន​បាន​លួច​នាំចូល និង​ចែកចាយ​ទំនិញ​ដែល​បំពាន​លើ​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​លើ​ទំនិញ​ពាក់​ម៉ាក​ណាមួយ​ក្នុងប្រទេស​កម្ពុជា តាម​ការប្រគល់សិទ្ធិ​ពី​ម្ចាស់​ម៉ាក ដែល​ត្រូវបាន​កត់ត្រា និង​តម្កល់​នៅ​ក្រសួងពាណិជ្ជកម្ម​រួចហើយ​។​

​ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បានស្នើ​ឲ្យ​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ ត្រូវ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​តាម​មាត់ច្រក​ព្រំដែន និង​ក្នុង​ផ្ទៃ​ប្រទេស ដើម្បី​ទប់ស្កាត់​ការនាំ​ចូល និង​ចែកចាយ ដែល​បំពាន​សិទ្ធិផ្ដាច់មុខ​របស់ខ្លួន​៕


Tag:
 ទំនិញ​ក្លាយ​ក្លែង​
© រក្សាសិទ្ធិដោយ thmeythmey.com