ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម ប្រមូលចំណូលបានប្រមាណ ៦៦លានដុល្លារនៅក្នុងឆ្នាំ២០១៧
× ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រមូលចំណូលកម្រៃសេវាសាធារណៈក្នុងឆ្នាំ២០១៧ បានប្រមាណ ២៦៨ពាន់លានរៀល (ប្រហែល ៦៦,៥លានដុល្លារ)។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងនេះ។
ចំណូលជាង ៦៦លានដុល្លារនេះ ធ្វើឲ្យលទ្ធភាពប្រមូលចំណូលរបស់ក្រសួងពាណិជ្ជកម្មសម្រេចបាន ១២០,៦ភាគរយនៃផែនការប្រចាំឆ្នាំ។ ទឹកប្រាក់ចំណូលសរុបនេះ ត្រូវបង់ចូលថវិកាជាតិប្រមាណជាង ២២០ពាន់លានរៀល (ប្រហែល ៥៤,៦លានដុល្លារ)៕
© រក្សាសិទ្ធិដោយ thmeythmey.com