ជាតិ
រថយន្ត
អ្នកធាក់ស៊ីក្លូ ទទួលបាន​សេវា​ថែទាំ​សុខភាព ដោយ​ឥតគិតថ្លៃ
04, Jan 2018 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២0១៨ តទៅ កម្មករ​ធាក់​ស៊ីក្លូ មិន​តម្រូវ​ឲ្យ​បង់​ថវិកា សម្រាប់​សេវា​ថែ​ទាំង​សុខភាព​នោះទេ​។ នេះ​ជាការ​សម្រេច​របស់​ក្រសួងសុខាភិបាល ដែល​បាន​ប្រាប់​ទៅកាន់​ប្រធាន​អង្គភាព​សុខាភិបាល​សាធារណៈ​គ្រប់លំដាប់​ថ្នាក់​នៅ​ទូទាំងប្រទេស រាប់​ចាំ​តាំងពី​មណ្ឌល​សុខភាព​ឬ​ប៉ុស្តិ៍​សុខភាព មន្ទីរពេទ្យបង្អែក​នៅតាម​ក្រុង ស្រុខ ខណ្ឌ  រាជធានី ខេត្ត មន្ទីរពេទ្យ​ជាតិ និង​រហូតដល់​មជ្ឈមណ្ឌល​ជាតិ​។



​លិខិត ដែល​ចុះហត្ថលេខា​ដោយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដើម្បី​សំដៅទៅ​កាន់​ប្រធាន​អង្គភាព​សុខាភិបាល​គ្រប់​ជាន់ថ្នាក់ បាន​ឲ្យ​ដឹងថា ការសម្រេច​នេះ គឺធ្វើឡើង​តាម​អនុសាសន៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​ក​ម្មា​ការិនី កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២0១៨ សម្តេច ហ៊ុន បានលើកឡើង​ពី​បញ្ហា​នេះ​៕
អត្ថបទទាក់ទង




Tag:
 ស៊ីក្លូ​
© រក្សាសិទ្ធិដោយ thmeythmey.com