អត្ថបទពាណិជ្ជកម្ម
​ស្រា​បៀរ HEINEKEN នាំ​ជូន​នូវ​បទពិសោធន៍​ឆ្លង​ឆ្នាំ​ថ្មី​នៃ​ការ​រាំ​កម្សាន្ត​សប្បាយ​ជាមួយ​តារា​ល្បីៗ​
05, Jan 2018 , 3:42 pm        
រូបភាព
​ស្រា​បៀរ Heineken ដែលជា​ស្រា​បៀរ​លំដាប់ថ្នាក់​អន្តរជាតិ​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​ពិភពលោក នឹង​នាំ​ជូន​នូវ​បទពិសោធន៍​ឆ្លង​ឆ្នាំ​ថ្មី​លំដាប់​ថ្នាក់ខ្ពស់​ជាពិសេស​សម្រាប់​អ្នកគាំទ្រ​ដ៏​ស្មោះត្រង់​របស់ខ្លួន​ទូទាំង​រាជធានី​ភ្នំពេញ​។​

​បន្ទាប់ពី​កម្មវិធី​ឆ្លង​ឆ្នាំ​កាលពី​ឆ្នាំទៅ​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​ដោយមាន​មនុស្ស​ចូលរួម​ច្រើន​ពេញ​កន្លែង   ស្រា​បៀរ Heineken ក៏បាន​សម្រេច​ពង្រីក​ប​ន្ថែ​ម​ទីតាំង​ដោយ​ដាក់បញ្ចូល​ទីតាំង​ពិសេស​ដ៏​ទំនើប​ចំនួន​ពីរ​កន្លែង​នៅ​ឆ្នាំនេះ​ដោយសារតែ​តម្រូវការ​កាន់តែ​កើនឡើង​ពី​អ្នកចូលរួម​។​



​ស្រា​បៀរ Heineken កំពុង​លើកទឹកចិត្ត​អ្នកគាំទ្រ​របស់ខ្លួន​ចូលរួម​កម្មវិធី​ឆ្លង​ឆ្នាំ​ថ្មី​នៅ​ទី​ខ្ពស់​នៅ​ចំ​កណ្តាល​ក្រុង​ដូច្នេះ​ពួកគេ​អាច​រាំរែក​កម្សាន្ត​សប្បាយ​ជាមួយ​តារា​ល្បីៗ ដោយ​ជ្រើសរើស​ទីតាំង​កម្សាន្ត​ពេល​រាត្រី​ដ៏​ល្អ​បំផុត (​និង​ខ្ពស់បំផុត​) ចំនួន​ពីរ​កន្លែង​គឺ ក្លិប Eclipse Skybar នៅ​ជា​ន់ទី​២២ នៃ​អគារ Phnom Penh Tower និង Le Moon Sky Terrace ដែលមាន​ទេសភាព​ស្រស់ស្អាត​ដ៏​អស្ចារ្យ​បំផុត​នៃ​ពិធី​អបអរ​ឆ្លង​ឆ្នាំ​ថ្មី​នៅ​មាត់ទន្លេ​។​

​កម្មវិធី​ឆ្លង​ឆ្នាំ​ថ្មី​ទាំងពីរ​របស់​ស្រា​បៀរ  Heineken នឹង​ប្រព្រឹត្តធ្វើ​ឡើងទៅ​ស្របពេល​ជាមួយគ្នា​នៅតាម​ទីតាំង​នីមួយៗ​ខាងលើ ដែលមាន​ការចូលរួម​សម្តែង​ពី​សំណាក់​ឌី​ជេ និង​តារា​ល្បីៗ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដូចជា​ឌី​ជេ Avida, ឌី​ជេ Cathrin, Chat Kanhchna និង Khmeng Khmer​។

​សូម​ចូលរួម​អបអរ​ឆ្នាំ​ថ្មី​ជាមួយ​ស្រា​បៀរ  Heineken ឲ្យ​ច្រើន​កុះករ និង​រាំរែក​កម្សាន្ត​សប្បាយ​នៅក្នុង​កម្មវិធី​រាត្រី​ដ៏​អស្ចារ្យ​ទាំងនេះ​ដែល​បង្កើត​ឡើងជា​ពិសេស​សម្រាប់​អ្នកចូលរួម​និយម​ភាពទាន់សម័យ និង​លំដាប់​ថ្នាក់ខ្ពស់ ដែល​ស្វែងយល់​ពី​គុណ​តម្លៃ​នៃ​បទពិសោធន៍​ដ៏​ល្អ​ឯក​។​



​ជាមួយនឹង​ភាពល្បីល្បាញ​ដោយសារ​រសជាតិ និង​មាន​លក់​លើ​ទីផ្សារ​ក្នុង​បណ្តា​ប្រទេស​ជាង ១៩២ ប្រទេស   ស្រា​បៀរ​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​បង្កើត​ទស្សនីយភាព​ពេល​រាត្រី​លំដាប់ថ្នាក់​ខ្ពស់​នៅក្នុង​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ក្រុង​សំខាន់ៗ​ដទៃទៀត​តាមរយៈ​ការរួមបញ្ចូល​គ្នា​នូវ​កម្មវិធី​លំដាប់​ថ្នាក់ខ្ពស់​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ថ្មី និង​បទពិសោធន៍​ពិសេស​ដ៏​ល្អ​ឯក​។​

​ដើម្បី​ស្វែងយល់​ព័ត៌មាន​បន្ថែម​អំពី​ស្រា​បៀរ Heineken នៅក្នុង​ប្រទេស​កម្ពុជា សូម​ចូល​ឆែក​មើល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ​៖ www.facebook.com/heineken/ 
 
#Heineken #Cambodia #OpenYourWorld
 
​សូម​រីករាយ​ពិសា​ស្រា​បៀរ Heineken ដោយ​ការទទួលខុសត្រូវ​









( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com