ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សឹម សុន អតីត​អភិបាលខេត្ត​សៀមរាប បានទទួល​មរណភាព​
05, Jan 2018 , 11:45 pm        
រូបភាព
លោក សឹម សុន អតីតមន្ត្រីជាន់ខ្ពស់ហ៊្វុនស៊ិនប៉ិច និងខ្មែររួបរួមជាតិ
លោក សឹម សុន អតីតមន្ត្រីជាន់ខ្ពស់ហ៊្វុនស៊ិនប៉ិច និងខ្មែររួបរួមជាតិ
ដោយ: ថ្មីៗ
លោក សឹម សុន អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច បន្ទាប់មក​បាន​ទៅ​ចូលរួម​បង្កើត​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានទទួល​មរណភាព កាលពី​ល្ងាច​ថ្ងៃ​សុក្រ ទី​៥ ខែមករា ឆ្នាំ​២០១៨ ។ នេះ​បើតាម​ការអះអាង​របស់​លោក សឹម ស៊ី​ដែន (Sem Siden) ដែលជា​កូនប្រុស តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​មិនបាន​បញ្ជាក់​ព័ត៌មាន​លំអិត​ឡើយ​។​



​លោក សឹម សុន ត្រូវ​ផ្ទេរ​ពី​តំណែង​អភិបាល​ក្រុងកែប ទៅជា​អភិបាលខេត្ត​សៀមរាប នា​ឆ្នាំ​២០០៤ ហើយពីរ​ឆ្នាំ​ក្រោយមក តំណែង​នេះ ត្រូវបាន​ជំនួស​ដោយ​លោក ស៊ូ ភិរិន្ទ កូតា​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​។ នៅ​ឆ្នាំ​២០០៦ ដដែល លោក សឹម សុន ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​

​កាលពី​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក សឹម សុន ស្ថិតក្នុង​ចំណោម​ឥស្សរជន ២៣​នាក់ ដែល​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ដក​សមាជិកភាព​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដោយសារតែ​លោក​ទៅ​ចូលរួម​បង្កើត​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ជាមួយ​លោក ញឹក ប៊ុនឆៃ​។​

​នៅក្នុង​បក្ស​ខ្មែរ​រួបរួម​ជាតិ លោក សឹម សុន ជា​អតីត​អគ្គលេខាធិការ និង​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ ៕


Tag:
 មរណភាព ២០១៨
  សឹម សុន
© រក្សាសិទ្ធិដោយ thmeythmey.com