បទយកការណ៍ / បទសម្ភាសន៍
អ្នកគ្រូ ហ៊ី​ហ្វូ​មី ប្រើពេល​១០​ឆ្នាំ​អាន​សៀវភៅ​៧០​ឆ្នាំ​សរសេរ​សៀវភៅ​មគ្គុទ្ទេសក៍​ទេសចរណ៍​កម្ពុជា​
06, Jan 2018 , 8:39 pm        
រូបភាព
 
​សៀមរាប​៖ អ្នកគ្រូ ហ៊ី​ហ្វូ​មី គឺជា​ជនជាតិ​ជប៉ុន ហើយ​បានមក​រស់នៅ​ខេត្ត សៀមរាប តាំងពី​ឆ្នាំ ១៩៩៥​មក​។ មាន​រយៈពេល ២២​ឆ្នាំ​ហើយ ដែល​អ្នកគ្រូ​បាន​លះបង់​ពេលវេលា​សម្រាប់​បង្រៀន​ភាសា​ជប៉ុន ដល់​ប្រជាជន​កម្ពុជា ហើយ​អ្នកគ្រូ ក៏​ចេះ​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ល្អ​។ ដោយ​មើលឃើញ​ពី​កង្វះខាត​ផ្នែក​មគ្គុទ្ទេសក៍​ទេសចរណ៍​នៅមានកម្រិត​នៅពេល​មកដល់​កម្ពុ​ជាថ្មីៗ និង​សម្លឹង​ឃើញ​ពី​គុណសម្បត្តិ​លើ​ជំនាញ​នេះ អ្នកគ្រូ​បាន​ខិតខំ​សិក្សា ស្រាវជ្រាវ និង​អាន​សៀវភៅ​ជាច្រើន ដែល​ទាក់ទង​ប្រវត្តិ វប្បធម៌ ប្រពៃណី សាសនា និង​ប្រាសាទ របស់​ខ្មែរ ដើម្បី​សរសេរ​ជា​ភាសា​មគ្គុទ្ទេសក៍​មួយ​ក្បាល​។

 
​សៀវភៅ​ដែល​អ្នកគ្រូ ហ៊ី​ហ្វូ​មី សរសេរ មាន​ឈ្មោះថា «​ចំណេះដឹង​គ្រឹះ​សម្រាប់​មគ្គុទ្ទេសក៍​ភាសា​ជ​ប៉ុន​»​។ សៀវភៅ​នេះ ជាដើម​ទុន​សំខាន់​សម្រាប់​មគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​ជប៉ុន ក៏ដូចជា​ជនជាតិ​ជប៉ុន ដែលមាន​បំណង​មក​កម្សាន្ត​ខេត្ត សៀមរាប ក៏ដូចជា​ប្រទេស​កម្ពុជា​។ តាម​ការ​ឱ្យដឹង​របស់​អ្នកគ្រូ គឺ​គាត់​បាន​អាន​សៀវភៅ​ប្រមាណ ៧០​ក្បាល ដោយ​ប្រើពេល ១០​ឆ្នាំ ទើប​អាច​សរសេរ​សៀវភៅ​នេះ​បាន​។​
 
​ខាងក្រោម​នេះ ជា​បទ​សម្ភាស​ខ្លី​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​អ្នកគ្រូ ហ៊ី​ហ្វូ​មី គ្រូបង្រៀន​ភាសា​ជប៉ុន ដែល​បទ​សម្ភាស​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ នៅ​សាលាបង្រៀន​ភាសា​ជប៉ុនរ​បស់​អ្នកគ្រូ នៅ​ក្រុង​សៀមរាប​
 





 

Tag:
 ហ៊ី​ហ្វូ​មី​
  ជនជាតិ​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com