ជាតិ
រថយន្ត
ជប៉ុននឹងផ្ដល់រថយន្តក្រុង៨០គ្រឿង ដល់សាលារាជធានីភ្នំពេញ
× ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុននឹងផ្ដល់រថយន្តក្រុងចំនួន៨០គ្រឿង ដល់សាលារាជធានីភ្នំពេញ ដើម្បីដាក់ឲ្យដំណើរការបម្រើសេវាសាធារណៈជន។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានប្រាប់សារព័ត៌មានថ្មីថា ជប៉ុននឹងផ្ដល់រថយន្ត៨០គ្រឿងមកកម្ពុជា នៅខែមេសាខាងមុខនេះ។ លោកថា ការផ្ដល់រថយន្តទាំងនេះ គឺជាជំហានទី១ប៉ុណ្ណោះ ។ បើតាមលោក ភក្តី ជប៉ុន សន្យាគ្រោងផ្ដល់ជំនួយរថយន្ត១៤០ ចាប់ពីឆ្នាំ២០១៨ ដល់២០២០ ដែលគិតជាទឹកប្រាក់សរុប៨លានដុល្លារ។
កន្លងមកសាលារាជធានីភ្នំពេញ និងភាគីជប៉ុន បានសិក្សាជាមួយគ្នា អស់រយៈពេលជាង២ឆ្នាំ លើគម្រោងពង្រីកសេវារថយន្តក្រុង នៅក្នុងរាជធានីភ្នំពេញនេះ។ គួរបញ្ជាក់ថា រដ្ឋាភិបាលចិន ក៏បានផ្ដល់រថយន្ត១០០គ្រឿង ដល់សាលារាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០១៧៕
Tag:
ជប៉ុន
រថយន្តក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com