ជាតិ
នយោបាយជាតិ
គ.ជ.ប ទទួលបានបណ្ដឹង៤៣ នៃដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភា
×
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៤ មករា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលបណ្ដឹងសរុបចំនួន៤៣ ពីអង្គបោះឆ្នោតនៃគណបក្សនយោបាយ ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភា។
តាមសេចក្តីប្រកាសព័ត៌មានគជប បណ្ដឹងទាំង៤៣នេះ មានមកពីខាងគណបក្សប្រជាជនកម្ពុជា ៣៤បណ្ដឹង គណបក្សហ្វ៊ុនស៊ិនប៉ិច ៤បណ្ដឹង និងគណបក្សខ្មែរួបរួមជាតិ៥បណ្ដឹង។ បើតាម គ.ជ.ប បណ្ដឹងទាំងនេះ គ.ជ.ប សម្រេចយលព្រមតាមពាក្យបណ្ដឹង៣៧ ហើយចារបដិសេធ១បណ្ដឹង និងធ្វើជាលិខិតជូនដំណឹងចំនួន២។ ចំណែក៣បណ្ដឹងទៀត កំពុងដោះស្រាយ។
ការបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានគណបក្សចំនួន៤ចូលរួម ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែរួបរួមជាតិ។ ការបោះឆ្នោតសមាជិកព្រឹទ្ធសភានេះ មានអង្គបោះឆ្នោត (អ្នកបោះឆ្នោត) សរុបចំនួន ១១,៦៩៥នាក់ ដែលប្រព្រឹត្តទៅនៅការិយាល័យបោះឆ្នោតចំនួន ៣៣ នៅក្នុង ២៥រាជធានី-ខេត្ត ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរបចំការបោះឆ្នោត គ.ជ.ប៕
© រក្សាសិទ្ធិដោយ thmeythmey.com