ជាតិ
សង្គមជាតិ
លោក ខ្វៃ អាទិ​ត្យា និង នេ​ត្រ ភ​ត្ត្រា ត្រូវ​តែងតាំង​ជា​អគ្គនាយក​-​រង​នៃ​ទូរទស្សន៍​«​អប្សរា​»
07, Jan 2018 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ មេដឹកនាំ​នៅក្នុង​ពិភព​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា នា​រយៈពេល​ចុងក្រោយ​នេះ មានការ​ផ្លាស់ប្តូរ​គួរ​ឲ្យ​កត់សម្គាល់​។ ជាក់ស្តែង និង​ថ្មីៗ​បំផុត​នេះ លោក លោក ខ្វៃ អាទិ​ត្យា អតីត​អគ្គនាយករង​នៃ​ទូរទស្សន៍​«​ទ​ទក​»​ត្រូវ​តែងតាំង​ជា​អគ្គនាយក​ទូរទស្សន៍ «​អប្សរា​» ជំនួស​លោក ស៊ាន វិសុទ្ធ​។ រីឯ លោក នេ​ត្រ ភ​ត្ត្រា ដែល​ប​ច្ចុ​ប្ប​កំពុងកាន់​តួនាទី​ជា​អ្នកនាំពាក្យ​នៃ​សាលាក្តី​ខ្មែរក្រហម ត្រូវបានតែងតាំង​ជា​អគ្គ​នាយក​រង​នៃ​ទូរទស្សន៍ «​អប្សរា​»​មួយ​បន្ថែមទៀត​។

លោក ភក្ត្រា ដែល​ធ្លាប់បាន​ប្រឡូក​ក្នុង​កិច្ចការ​ជា​អ្នក​សារ​ព័ត​មាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ និង​ជាច្រើន​កន្លែង បាន​ថ្លែងប្រាប់​សារព័ត៌មាន​អន​ឡាន Thmeythmey ថា លោក​នឹង​ជួយផ្តល់​គំនិត​មួយចំនួន​ជូន​ដល់​ទូរទស្សន៍​ដែល​លោក​ទើប​ទទួលបាន​តំណែង​៕ 
 
 
 
 

Tag:
 ទូរទស្សន៍​
  នេ​ត្រ ភ​ត្ត្រា
 ខ្វៃ អាទិ​ត្យា
© រក្សាសិទ្ធិដោយ thmeythmey.com