អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី​វៀតណាម នឹង​បំពេញ​ទស្សនកិច្ច​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​នៅ​កម្ពុជា​
07, Jan 2018 , 4:25 pm        
រូបភាព
ដោយ: ថ្មីៗ
 លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyễn Xuân Phúc នឹង​បំពេញ​ទស្សនកិច្ច​មកកាន់​កម្ពុ​ជា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​មេដឹកនាំ កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​ពីរ​ដែល​នឹង​រៀបចំឡើង​នៅ​ថ្ងៃ ១០ ខែមករា នៅ​រាជធានី​ភ្នំពេញ ។

 
​តប​តាម​ការអញ្ជើញ​របស់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក Nguyễn Xuân Phúc នឹង​ដឹកនាំ​គណៈប្រតិភូ​វៀតណាម​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​មេដឹកនាំ កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ដែល​នឹង​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​១០ មករា ខាងមុខ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​វៀតណាម Vietnam News នៅ​ថ្ងៃ​៦ ខែមករា ។ 
 
​ក្នុងជំនួប​កំពូល​មេដឹកនាំ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​ពីរ​នៅ​ថ្ងៃ ១០ មករា​ខាងមុខ​ដែរ ហើយ​គេ​រំពឹងថា ផែនការ​សកម្មភាពរ​យៈ​ពេល​ប្រាំ​ឆ្នាំ​ស្តីពី​គម្រោង​អភិវឌ្ឍ​រួម និង​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​ភ្នំពេញ​នឹងត្រូវ​អនុម័ត​ឡើង​ដែរ​។​
 
​សូមបញ្ជាក់​ផងដែរ​ថា កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (LMC) មាន​ប្រទេស​ជា​សមាជិក​ដូចជា ចិន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម​។ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ចិន វេទិកា​នេះ​ផ្តោត​សំខាន់​លើសរ​សរ​ស្តម្ភ​បី​ក្នុងនោះ​មាន​នយោបាយ​-​សន្តិសុខ​, សេដ្ឋកិច្ច និង​ការអភិវឌ្ឍ រួមជាមួយ​សង្គម និង​ទំនាក់ទំនង​ប្រជាជន​ទៅ​ប្រជាជន​៕
 

Tag:
 វៀតណាម​
  LMC
  មេគង្គ​-​ឡាន​ឆាង
© រក្សាសិទ្ធិដោយ thmeythmey.com