ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជំងឺ​គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល និង​ទឹកនោមផ្អែម​អាចធ្វើ​ឲ្យ​អាយុ​ខ្លី​
10, Jan 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន The Daily Telegraph បាន​ឲ្យ​ដឹងថា ការដែល​មាន​ជំងឺ​បេះដូង ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​ទឹកនោមផ្អែម​ទាំងពីរ​ប្រភេទ​សុទ្ធតែ​អាច​កាត់បន្ថយ​អាយុ​បាន​រហូតដល់ ២៣​ឆ្នាំ​ទាំងអស់​។ វា​គឺជា​ដំណឹង​ល្អ​មួយ​ត្រង់​ថា ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន​ដូចជា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​អាច​បង្ការ​បាន​។ ចំណែកឯ The Guardian វិញ​បាន​និយាយថា ការដែល​ធ្លាប់មាន​ប្រវត្តិ​ទាំង​ជំងឺ​គាំងបេះដូង និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ វា​នឹង​អាច​បន្ថយ​អាយុ​មនុស្ស​រហូតដល់ ១០​ឆ្នាំ​ដែរ​។



​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​ការស្លាប់​ច្រើនជាង ១៣០០០០​ករណី​រយៈពេល ៥០​ឆ្នាំ​។ បន្ទាប់មក​ពួកគេ​បាន​ប៉ាន់ស្មាន​ទៅលើ​ការបន្ថយ​អាយុ​របស់​ជំងឺ​ខុសៗ​គ្នា​ជាច្រើន​តែមួយ និង​មាន​ជំងឺ​ច្រើន​ចូលគ្នា ហើយ​ក៏បាន​រកឃើញថា ជំងឺ​ធំៗ​ទាំងបីរ​ខាងលើ​បានធ្វើ​ឲ្យ​អាយុ​របស់​អ្នកជំងឺ​ខ្លី​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់​។

​អ្នកស្រាវជ្រាវ​បាន​ប្រើប្រាស់​ក្រុមមនុស្ស​ជាច្រើន និង​រយៈពេល​វែង​មួយ​ដើម្បី​ធ្វើការ​ប៉ាន់ស្មាន ដោយ​ផ្តល់នូវ​ទំនុកចិត្ត​ដល់​ពួកយើង​ចំពោះ​ការសន្និដ្ឋាន​ដ៏​សំខាន់​របស់​ពួកគេ​។ ប៉ុន្តែ​ពួកគេ​ធ្វើឡើង​ដោយ​ផ្អែកទៅលើ​មធ្យមភាគ​ប៉ុណ្ណោះ​។

​រាល់​ការប្រឈមមុខ និង​អាយុរ​ស់មនុស្ស​ម្នាក់​គឺជា​រឿង​បុគ្គល ហើយ​វា​ក៏​មិនដែល​យឺត​ពេល​ដែរ​ក្នុង​ការពង្រឹង​ដល់​សុខភាព​ទោះបីជា​អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ​ក្នុង​ខ្លួន​មួយ​ឬ​ច្រើន​ក៏ដោយ​។ អ្នក​នៅតែ​អាច​ធ្វើការ​ដើម្បី​រក្សា​ទម្ងន់​ឲ្យ​មាន​សុខ​ភាពល្អ ហាត់ប្រាណ​ច្រើន ញ៉ាំ​អាហារ​ផ្តល់​សុខភាព មិន​ជក់បារី និង​មិន​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com