អត្ថបទពាណិជ្ជកម្ម
​ជ័យលាភី ១០០ នាក់​ទទួលបាន​ការសិក្សា​ភាសា​អង់គ្លេស នៅ​សាលា ACE រយៈពេល​មួយឆ្នាំ​ពេញ​
09, Jan 2018 , 4:03 pm        
រូបភាព
​ក្រសួង​អប់រំ យុវជន និង​កីឡា និង ស្ថាប័ន IDP Education សូម​ជម្រាប​ជូនដំណឹង​ពី​លទ្ធផល​ជ័យលាភី​អាហា​រូប​ករ​ណ៏ ACE Inspiring Excellence Scholarships ចំនួន ១០០​កន្លែង​ទៅដល់​សិស្សានុសិស្ស​ដែល​ទើប​ប្រលង​ជាប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៧​កន្លងទៅនេះ និង​ទទួលបាន​និទ្ទេស A ឬ B ដើម្បី​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយឆ្នាំ​ពេញ​នៅ មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការបណ្តុះបណ្តាល (​សាលា ACE)​។​

​ការជ្រើសរើស​ជ័យលាភី​ទាំង​១០០​នាក់ គណៈកម្មការ​ពិនិត្យ​ទៅលើ​លក្ខខណ្ឌ​តិកៈ​ផ្សេងៗ​ដូចជា កម្រិត​ភាសា​អង់គ្លេស ប្រវត្តិ​នៃ​ការសិក្សា សិស្ស​មកពី​បណ្តា​ខេត្ត និង​យេន​ដ័​រ​។ ក្នុងចំណោម​ជ័យលាភី​ទាំង​១០០​នាក់ ដែល​ទទួលបាន​អាហា​រូប​ករ​ណ៏​នេះ មាន​មកពី​រាជធានី ខេត្ត​ក្រុង​ចំនួន​១៨ មាន​ស្រី ៤៩​នាក់ និង​ប្រុស ៥១​នាក់​។ អាហា​រូប​ករ​ណ៏​សម្រាប់​រៀន​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង​នៅ​សាលា ACE គឺ​ដើម្បី​បំប៉ន​ភាសា​អង់គ្លេស និង​បង្កើន​ឱកាស​ក្នុងការ​ទទួលបាន​អាហា​រូប​ករ​ណ៏​ទៅ​សិក្សា​នៅ​បរទេស​។​



​គួរ​រំលឹក​ផងដែរ​ថា អាហា​រូប​ករ​ណ៏ ACE Inspiring Excellence Scholarships នឹងត្រូវ​បានផ្តល់​ជា​រៀងរាល់ឆ្នាំ សាកល្បង (២០១៨ និង ២០១៩) ក្រោយពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ស្ថាប័ន IDP Education បាន​ចុះ​អនុសារណៈ​យោគយល់​គ្នា​កាលពី​ខែតុលា​កន្លងទៅនេះ សម្រាប់​រៀន​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង​នៅ​សាលា ACE​។

​អ្នក​ដែល​ទទួលបាន​អាហារូបករណ៍​នេះ​ទាំង​១០០​នាក់ នឹង​ចាប់ផ្តើម​ឲ្យ​ចូលរៀន​វគ្គ​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង​នៅ​សាលា ACE នៅ​ដើមខែ​មករា ឆ្នាំ​២០១៨ ព្រមទាំង​ទទួលបាន​ឱកាស​ចូលរួម​នៅក្នុង​សកម្មភាព​ផ្សេងៗ​របស់​សាលា​ក្រៅពី​ការសិក្សា​ផងដែរ​។​



​សម្រាប់​បញ្ជី​ឈ្មោះ​ជ័យលាភី​អាហា​រូប​ករ​ណ៏ សូម​ចូលទៅ​កាន់​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ ក្រសួង​៖ https://www.facebook.com/moeys.gov.kh ឬ​សាលា ACE៖ https://www.facebook.com/acecambodia



( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com