កីឡាជាតិ
ជាតិ
ធារី ចន្ថាប៊ីន តទល់ជាមួយក្រុមភ្នំពេញក្រោនដែលខ្លួនធ្លាប់រស់នៅ៥ឆ្នាំល្ងាចនេះ
× ក្រោយបរាជ័យ ៦-៣ ក្រោមថ្វីជើងក្រសួងការពារជាតិកាលពីល្ងាចថ្ងៃទី៨ មករា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ ក្រុមម៉ាឡេស៊ី Terengganu F.C បន្តជួបកម្តៅសាច់ដុំជាមួយភ្នំពេញក្រោននាម៉ោង៦:៣០នាទីល្ងាចថ្ងៃទី៩ ខែមករា នៅកីឡដ្ឋាន RSN។ ជំនួបនេះមានន័យថា ខ្សែបម្រើខ្មែរ-បារាំង ធារី ចន្ថាប៊ីន ត្រូវប្រជែងជាមួយមិត្តរួមក្រុមភ្នំពេញក្រោនដែលខ្លួនធ្លាប់រស់នៅអស់៥ឆ្នាំ។
ខ្សែបម្រើខ្មែរ-បារាំង ធារី ចន្ថាប៊ីន ដែលជាសមាជិកថ្មីក្លិបម៉ាឡេស៊ី Terengganu F.C ត្រូវប្រជែងជាមួយមិត្តរួមក្រុមនៃអតីតក្លិបដែលខ្លួនធ្លាប់រស់នៅរយៈពេលឆ្នាំ៥ភ្នំពេញក្រោន។ ក្លិបទ្រនំថ្មីរបស់ ធារី ចន្ថាប៊ីន ត្រូវជួបប្រកួតមិត្តភាពអន្តរជាតិកម្តៅសាច់ជាមួយក្រុមភ្នំពេញក្រោននៅកីឡដ្ឋាន RSN នាម៉ោង៦:៣០នាទីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨។
មុនមកជួបភ្នំពេញក្រោននៅថ្ងៃនេះ ក្រុម Terengganu F.C បានយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ១-០ ក្នុងជំនួបលើកទី១ តែត្រូវបានក្រុមក្រសួងការពារជាតិលត់ក្នុងលទ្ធផល ៦-៣ ក្នុងជំនួបទី២កាលពីល្ងាចថ្ងៃទី៨ ខែមករា នៅពហុកីឡដ្ឋានជាតិ។
ខ្សែបម្រើ ធារី ចន្ថាប៊ីន បានចំណាយពេលរស់នៅជាមួយក្រុមភ្នំពេញក្រោនអស់រយៈពេល៥ឆ្នាំពី២០១២ដល់២០១៦ ដោយបានជួយឲ្យក្រុមនេះលើពានក្របខណ្ឌលីគកំពូលកម្ពុជាចំនួនពីរលើក គឺនៅឆ្នាំ២០១៤ និង ២០១៥។ នៅឆ្នាំ២០១៧ កូនកាត់ខ្មែរ-បារាំងរូបនេះ បានផ្លាស់ទៅប្រកបអាជីពជាមួយក្លិបក្របខណ្ឌលីគលំដាប់ទី២ថៃ Krabi F.C។ ក្រោយលេងឲ្យ Krabi F.C បានពាក់កណ្តាលរដូវកាលកីឡាកររូបនេះ បានផ្ទេរទៅលេងឲ្យក្រុមអគ្គិសនីកម្ពុជាក្រោមលក្ខខណ្ឌខ្ចីជើងពាក់កណ្តាលរដូវកាល៕
Tag:
បាល់ទាត់
ធារី ចន្ថាប៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com