អត្ថបទពាណិជ្ជកម្ម
សាខាថ្មី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Prince Finance Plc បើកបម្រើអតិថិជននៅខេត្តសៀមរាបចាប់ពីថ្ងៃនេះតទៅ
× ដើម្បីឆ្លើយតបទៅនិងតម្រូវការខ្ពស់របស់អតិថិជន កាលពីថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១៨ កន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានសម្ពោធសាខាថ្មីបន្ថែមទៀតនៅលើទឹកដីខេត្តសៀមរាប ដែលមានការចូលរួមជាអធិបតិភាព ពីសំណាក់លោក អែម កំណាន់ តំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកធានាគាជាតិ នៃកម្ពុជា និងលោក ពៅ សារ៉ាវុធ អភិបាលរងក្រុង សៀមរាប ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោក សូ ប្លាតុង អភិបាលក្រុងសៀមរាប។
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានមានប្រសាសន៍ថា ដើម្បីជាមូលដ្ឋានគ្រឹះនៃការរៀបចំផែនការយុទ្ធសាស្ត្រ និងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួន ជាពិសេសការផ្តល់សេវាកម្មជូនអតិថិជនរបស់ខ្លួន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានកំណត់ និងប្រកាន់យកនូវទស្សនវិស័យថា “ជានិច្ចកាលតែងតែជាស្ថាប័នហិរញ្ញវត្ថុ ដែលជាជម្រើសទី១ របស់អតិថិជន” ជាមួយនឹងបេសកម្ម “ជួយអតិថិជនទាំងអស់ឲ្យទទួលបានជោជ័យតាមរយៈសេវាកម្មហិរញ្ញវត្ថុប្រកបដោយវិជ្ជាជិវៈ”។ ជាចុងក្រោយលោកក៏បានធ្វើការផ្តាំផ្ញើទៅកាន់នាយកសាខាខេត្តសៀមរាប បន្ទាប់ពីការសម្ពោធនេះ ឲ្យលោកនាយកសាខាខេត្តសៀមរាបរៀបចំខ្លួនក្នុងការផ្តល់សេវាកម្មជូនអតិថិជនរបស់ខ្លួន និងចូលរួមអភិវឌ្ឍន៍ ព្រីនស៍ ឲ្យជាជម្រើសថ្មីមួយទៀតរបស់អតិថិជននៅក្នុងខេត្តសៀមរាប ព្រមទាំងចូលរួមអភិវឌ្ឍន៍សេចដ្ឋកិច្ច និងសង្គមនៅក្នុងខេត្តសៀមរាបតាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយនឹងអាជ្ញាធរមូលដ្ឋាន។
គួរបញ្ជក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី គឺជាស្ថាប័នឯកជនមិនមែនរដ្ឋ ដែលត្រូវបានសម្ពោជាផ្លូវការ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលមានការិយាល័យកណ្តាលក្នុងរាជធានីភ្នំពេញ និងបានធ្វើប្រតិបត្តិការនៅក្នុងចំណែកទីផ្សារហិរញ្ញវត្ថុ តាមរយៈសេវាឥណទាន ដែលមានកម្ចី ៤ប្រភេទ គឺទី១-កម្ចីអាជីវកម្ម ទី២-កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន ទី៣-កម្ចីគេហដ្ឋាន និងទី៤- កម្ចីបុនហិរញ្ញប្បទាន។ គ្រឹះស្ថានបានផ្តល់ជូនដល់អតិថិជននូវលក្ខខណ្ឌពិសេសៗដូចជា សេវាកម្ចីបុនហិរញ្ញប្បទាន, ការសងមានជម្រើសច្រើន, ធានាអត្រាការប្រាក់ល្អ, ការផ្តល់កម្ចីរហ័សទាន់ចិត្ត និងរក្សាការសម្ងាត់ និងសេចក្តីថ្លៃថ្នូរជូនអតិថិជន។ រហូតមកដល់ពេលនេះ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី មានសាខាចំនួន ៥ ដែលមានទីតាំងស្ថិតក្នុង ៣ខេត្តក្រុង។ នៅក្នុងគម្រោងឆ្នាំ២០១៨ខាងមុខនេះ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី មានគម្រោងធ្វើការពង្រីកខ្លួនរហូតដល់ ២៥ខេត្តក្រុង ទូទាំងប្រទេសកម្ពុជា។
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com