អត្ថបទពាណិជ្ជកម្ម
មិន​នឹកស្មានថា​ផ្សារ​វើ​ល កុង​ទី​ន័​រ​មិន​ត្រឹម​តែមាន​បរិយាកាស​បរិ​សុទ្ធ ថែមទាំង​មានការ​ចូលរួម​ពី​សំណាក់​តារា​ល្បីៗ​ក្នុងការ​សម្ពោធ​នៅ​...
10, Jan 2018 , 2:34 pm        
រូបភាព
ដោយ:
​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨ ខាងមុខនេះ  ផ្សារ​វើ​ល កុង​ទី​ន័​រ នឹង​បើកសម្ពោធ​ជា​ផ្លូវការ​ហើយ កាន់តែ​ពិសេស​ជាមួយ​វត្ត​មាននៃ​ការចូលរួម​ពី​សំណាក់​តារាចំរៀង​ល្បីៗ​ជាច្រើន​ដូចជា​៖ កញ្ញា ឪ​ក សុគន្ធ​កញ្ញា តារាចំរៀង​original Song លោក ហេង ពិ​ទូ និង នាយ ក្រឹម តារា​សំណើច​មិនចេះ​រីងស្ងួត នឹង​ធ្វើអោយ​បរិយាកាស​នៅក្នុង​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​របស់​ផ្សារ​វើ​ល កុង​ទី​ន័​រ កាន់តែ​សប្បាយរីករាយ និង អស្ចារ្យ​ជាមួយនឹង​ការបង្ហាញ​ពិសេសៗ ដែល​ក្នុងនោះ​ក៏មាន​ការចាប់​រង្វាន់​ទូរស័ព្ទ Samsung Note FE ទូរស័ព្ទ​Samsung J5 Prime ទូរស័ព្ទ LG K10  និង រង្វាន់​ផ្សេងៗ​ទៀត នេះ​ក៏​ជាការ​សហការ​យ៉ាង​ពិសេស​ពី​ស្រា​បៀរ​hite ជាមួយនឹង​កម្មវិធី​ថែម​ជូន​ពិសេសៗ ដោយ​លោកអ្នក​គ្រាន់តែ​ជាវ​នូវ​ស្រា​បៀរ​hite​ចំនួន​៥​ដប ថែម​ជូន​១​ដប​ភ្លាមៗ​។​

​ផ្សារ​វើ​ល កុង​ទី​ន័​រ ពេលនេះ​ក្លាយជា​តំបន់​ដែលមាន​ការអភិវឌ្ឍន៍​ប្លែក​នឹកស្មាន​មិន​ដល់ បើ​ក្រលេខ​ទៅ​មើល​ការ​រចនា​របស់​ផ្សារ​វើ​ល កុង​ទី​ន័​រ ពោរពេញ​ទៅដោយ​ភាព​ច្នៃប្រឌិត ជាមួយនឹង​ភាពទំនើប​ទាន់សម័យ ទីធ្លា​ធំ​ទូលាយ បរិយាកាស​ត្រជាក់​បរិសុទ្ធ​នៅតាម​បន្ដោយ​មាត់ទន្លេ ដែល​បរិយាកាស​ទាំងនេះ​ហាក់ដូច​ជាមាន​ភាព​ទាក់ទាញ​យ៉ាងខ្លាំង​ពី​សំណាក់​ភ្ញៀវ​កិ​ត្ត​យស​ដែល​ចូលរួម រឹតតែ​មិន​ខកបំណង​ចំពោះ​អ្នក​ដែលមាន​បំណង​ចូលរួម​។ ថ្វីត្បិតតែ​នៅ​ប្រទេស​កម្ពុជា​ជា​យើង​នាពេល​បច្ចុប្បន្ននេះ សំបូរ​ទៅដោយ​ផ្សារ​កុង​ទី​ន័​រ​ជាច្រើន តែ​នៅ​តំបន់​បណ្ដោយ​មាត់ទន្លេ​នេះ​ទើប​តែមាន​ផ្សារ​វើ​ល កុង​ទី​ន័​រ​ប៉ុណ្ណោះ​។​

​ដោយ​ផ្សារ​វើ​ល កុង​ទី​ន័​រ មើលឃើញថា​ទីតាំង​នៅតាម​បណ្ដោយ​មាត់ទន្លេ មាន​បរិយាកាស​ល្អ​បែប​រ៉ូ​មិន​ទិច ស្រស់ស្រាយ​អាចអោយ​បងប្អូន​ដែល​ចូល​កំសាន្ត​នៅ​ទីនោះ​មាន​អារម្មណ៍ល្អ ស្រស់ស្រាយ រំសាយ​រាល់​ទុក្ខ​កង្វល់ ហើយ​នេះ​ក៏​ជា​មូល​ហេតុដែល​ធ្វើអោយ​ផ្សារ​វើ​ល កុង​ទី​ន័​រ ទទួលបាន​នូវ​ការគាំទ្រ​ពី​ភ្ញៀវ​ជាច្រើន ។​កាន់តែ​ពិសេស​លោកអ្នក​ក៏​អា​ចរក​ជាវ​ស្រា​បៀរ​hite ដែលជា​ស្រា​បៀរ​ពេញនិយម​បំផុត​មកពី​ប្រទេស​កូរ៉េ  រសជាតិ​ដើម​ពិតៗ នៅ​គ្រប់​ផាប់​ទាំងអស់​ដែល​នៅ​ទីនោះ​។​

​អត្ថបទ​ពាណិជ្ជកម្ម​

© រក្សាសិទ្ធិដោយ thmeythmey.com