ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ចៀស​ពី​អាកា​រៈពុក​ឆ្អឹង គួរតែ​ញ៉ាំ​របស់​មួយ​នេះ​
11, Jan 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នកមាន​អាយុ​ច្រើន ហើយ​ចង់​ចៀស​ពី​អាកា​រៈពុក​ឆ្អឹង អ្នក​គួរតែ​ជ្រើសរើស​អាហារ​ខាងក្រោម​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    នៅក្នុង​សណ្តែកខ្មៅ​មាន​ផ្ទុក​កាលស្យូម​ខ្ពស់ ដោយ​អាចជួយ​ធ្វើ​ការពារ​សរសៃឈាម​អ្នកមាន​សុខភាព​ល្អ​។ ជាពិសេស វា​ក៏​អាចជួយ​ប៊ឺ​ត​យក​កាឡូរី​ក្នុង​រាងកាយ​អ្នក​ផងដែរ​។ ជាពិសេស វា​នឹង​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ម៉ត់​រលោង ដោយ​អាចជួយ​ពន្យារ​ភាព​ចាស់​របស់​អ្នក​បាន​។​

2.    នៅក្នុង​ត្រចៀកកណ្តុរ​ខ្មៅ ក៏មាន​ផ្ទុក​កាលស្យូម​ខ្ពស់​ដែរ​។ ដូចនេះ វា​មិន​ត្រឹមតែ​អាចជួយ​ការពារ​ឆ្អឹង​របស់​អ្នក​ទេ ថែមទាំង​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ផងដែរ​។ ជាពិសេស វា​នឹងធ្វើ​ឲ្យ​អ្នក​ចៀស​ពី​ជំងឺមហារីក​ផងដែរ​។​

3.    នៅក្នុង​សា​រ៉ា​យ​សមុទ្រ មាន​ផ្ទុក​កាលស្យូម​ខ្ពស់ និង​សារធាតុ​ជាច្រើន ដែល​អាចជួយ​ការពារ​ឆ្អឹង​មិន​ឲ្យ​ពុក ថែមទាំង​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​ផងដែរ​។ ជាពិសេស វា​នឹង​ជួយ​បង្កើន​ការចងចាំ​របស់​អ្នក​ឲ្យ​ប្រសើរឡើង​ទៀតផង​។​

4.    ក្រោយ​ពេលដែល​អ្នក​ញ៉ាំ​ទឹកដោះគោ​ជូរ​រួច វា​នឹង​ជួយ​ធ្វើ​ឲ្យ​រាងកាយ​អ្នក​អាច​ប្រឆាំងនឹង​ជំងឺ​ទាំងឡាយ​។ ជាពិសេស វា​ក៏​អាច​ការពារ​ភ្នែក និង​ស្បែក​អ្នក​ផងដែរ​។ ជាពិសេស វា​នឹង​ជួយ​ការពារ​មិន​ឲ្យ​អ្នកមាន​ជំងឺ​ទល់លាមក និង​រាករូស​ទៀតផង​។​

5.    ទឹកដោះគោ​អ្នក​គួរតែ​ញ៉ាំ​ឲ្យ​បាន​ច្រើន ព្រោះ​វា​ជា​របស់​ដែល​អាចជួយ​ការពារ​អ្នក​មិន​ឲ្យ​កើតមាន​អាកា​រៈពុក​ឆ្អឹង​នោះទេ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com