ពីនេះ ពីនោះ
ពាក្យ​ដែល​សរសេរ​ជា​អក្សរ «​ល​» ឬ​«​ឡ​»​ក៏បាន​!
14, Jan 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​អក្សរសាស្ត្រ​ខ្មែរ​មាន​លក្ខណៈពិសេស ដែលមាន​ពាក្យ​ខ្លះ​អាច​សរសេរ​ជា អក្សរ ល ឬ ឡ ក៏បាន​។



​ពាក្យ​ដែល​សរសេរ​ជា​អក្សរ ល ឬ ឡ មានដូចជា​៖ ប្រលង ឬ ប្រឡង​(​ល្បង​ឱ្យឃើញ​នូវ​កម្លាំង​, ប្រណាំង​), ប្រលែង ឬ​ប្រឡែង​(​លូ​ង​លេង​គ្នា​ទៅវិញទៅមក​), ប្រលូក ឬ​ប្រឡូក​( លូក​ប្រវាយប្រតប់​គ្នា​ច្របូកច្របល់​), ប្រលូញ ឬ​ប្រឡូញ​(​ច្របូញ​), ប្រលូស ឬ​ប្រឡូស​(​ដែល​ប្រឡាក់​), ប្រលេះ ឬ​ប្រឡេះ​(​បេះ​ថ្នមៗ​), ប្រលោះ ឬ​ប្រឡោះ​(​ទី​ចំហ ឬ​ចន្លោះ​),​ប្រលាំប្រកូវ ឬ​ប្រ​ឡាំង​ប្រ​កូវ​(​ខ្ជីខ្ជា​) និង​ប្រលង់ ឬ​ប្រឡង់​( ក្រហួង​តូចៗ ឬ​ដក់​ទឹក​)​។​

​ពាក្យ​ទាំងអស់នេះ បើ​ពិនិត្យ​មើលទៅ សាធារណជន ច្រើន​សរសេរ​ជា​អក្សរ ឡ ច្រើនជាង​។ តែ​ទោះបីជា​សរសេរ​ជា​អក្សរ​ណាក៏ដោយ ក៏​ត្រឹមត្រូវ​ដូចគ្នា​ដែរ​។ នេះ​បើ​ផ្អែកលើ​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​បានបញ្ជាក់​យ៉ាង​ដូច្នេះ​៕
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com