ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឆ្កែ​អាច​ស្រង់ក្លិន​រក​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន​
13, Jan 2018 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Guardian បាន​ឲ្យ​ដឹងថា ឆ្កែ​ដែល​បាន​បង្វឹក​ឲ្យ​ចេញ​រក​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​អាចមាន​ភាព​សុ​ក្រិត​ច្រើនជាង ៩០​ភាគរយ​ឯណោះ​។ ឆ្កែ​ដែល​រៀន​ចេះ​ស្រង់ក្លិន​គ្រាប់បែក​ពីរ​ក្បាល​ក៏ត្រូវ​បាន​គេ​អះអាងថា​អាច​សម្គាល់​ដឹង​គ្រាប់បែក​យ៉ាង​ជោគជ័យ​ផងដែរ​ជាមួយនឹង​ការ​ស្រង់ក្លិន​ទឹកនោម​បាន​ពី​បុរស​ដែលមាន​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។



​សេចក្តីរាយការណ៍​ខាងលើ​បានមកពី​ការស្រាវជ្រាវ​មួយ​ដែល​ពិនិត្យ​លើ​ឆ្កែ​ជំនាញ​ស្រង់ក្លិន​គ្រាប់បែក​ចំនួន​ពីរ​ក្បាល ដើម្បី​ឲ្យ​ពួកវា​សម្គាល់​លើទឹក​នោម​របស់​បុរស​ដែលមាន​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ បន្ទាប់មក​ពួកគេ​បានធ្វើ​តេស្ត​ទៅលើ​ឆ្កែ​នេះ​ដោយ​ឲ្យ​វា​ស្រង់ក្លិន​ទឹកនោម​បានមកពី​បុរស​ចំនួន ៣៣២​នាក់​ដែលមាន​ជំងឺ​នេះ និង ៥៤០​នាក់​ទៀត​ដែល​គ្មាន​ជំងឺ​។

​ឆ្កែ​មួយ​ក្បាល​អាច​សម្គាល់​ដឹង​ទឹកនោម​របស់​បុរស​ដែលមាន​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន​យ៉ាង​ត្រឹមត្រូវ ហើយ​ឆ្កែ​ផ្សេងទៀត​អាច​សម្គាល់​ដឹង​ត្រឹមត្រូវ​រហូតដល់ ៩៨.៦​ភាគរយ​ឯណោះ​។ យ៉ាងណាមិញ ឆ្កែ​មិនអាច​សម្គាល់​ដឹង​ត្រឹមត្រូវ​ពី មួយ​ទៅ​៤​ភាគរយ​ប៉ុណ្ណោះ​ទៅលើ​ទឹកនោម​បាន​ពី​បុរស​ដែល​លេបថ្នាំ​គ្រប់គ្រង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។

​ការសិក្សា​នេះ​បាន​ណែនាំ​ថា ឆ្កែ​អាច​បង្វឹក​ឲ្យ​សម្គាល់​ពី​ភាពខុសគ្នា​រវាង​ទឹកនោម​បានមកពី​បុរស​ដែលមាន​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត និង​បុរស​ដែល​គ្មាន​។ ប៉ុន្តែ​ការធ្វើ​តេស្ត​បន្ថែមទៀត​គួរតែ​ធ្វើ​ដើម្បី​ចង់ដឹងថា តើ​ឆ្កែ​ពិតជា​អាច​រកឃើញ​បុរស​ដែលមាន​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​យ៉ាង​សុ​ក្រិត​ឬ​អត់ ជាពិសេស​អ្នក​ដែល​មិនទាន់​ដឹងថា​ខ្លួនឯង​មាន​ជំងឺ​នេះ​។

​វា​ហាក់បី​ជា​មិន​ទំនង​សោះ​ដែល​ឆ្កែ​អាច​ប្រើប្រាស់​ជា​វិធី​មូលដ្ឋាន​ក្នុង​ការរក​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ បើសិនជា​អ្នកស្រាវជ្រាវ​អាច​សម្គាល់​ដឹង​អំពី​សារធាតុ​គីមី​ពិតប្រាកដ​ដែល​ឆ្កែ​អាច​រកឃើញ​ក្នុង​ទឹកនោម ដូច្នេះ​ពួកគេ​ក៏​អាច​សាក់ល្បង​បង្កើត​វិធីសាស្ត្រ​រក​តាម​ឆ្កែ​ដែរ​ហើយ​៕

ផ្ដល់សិទ្ធដោយ៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com