ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មនុស្ស​ស្រី​ដែល​ខាន​រួមភេទ​យូរ គឺ​ងាយ​សម្គាល់​ដឹង​តាមរយៈ​អាកា​រៈទាំង​នេះ​
13, Jan 2018 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេល​យើង​និយាយ​ដល់​ការរួម​ភេទ អ្វីដែល​ធ្វើ​ឲ្យ​វា​មាន​អាកា​រៈ​យ៉ាប់​បំផុត​នោះ​គឺ​ស្ងួត​ខ្លាំង​តែម្តង​។ ទោះបីជា​យ៉ាងណាក៏ដោយ កាលណា​ដែល​មនុស្ស​ស្រី​មិនបាន​រួមភេទ ឬ​ខាន​រួមភេទ​យូរ យើង​អាច​សម្គាល់​ដឹង​តាមរយៈ​អាកា​រៈរ​បស់​ពួកគេ​ខាងក្រៅ​បាន​ដូចជា​៖



​មិនសូវ​ស្រឡាញ់​ខ្លួនឯង​
​នៅពេល​អ្នក​មិនបាន​រួមភេទ​រយៈពេល​យូរ ការស្រឡាញ់​ខ្លួនឯង​របស់​អ្នក​អាច​នឹង​ថយចុះ​។ រឿងនេះ​គឺជា​ការ​ពី​ត​ជាពិសេស​តែម្តង​បើសិនជា​អ្នក​ទើបតែ​ខាន​រួមភេទ​មួយរយៈ ខណៈពេលដែល​ធ្លាប់តែ​ធ្វើ​វា​ជាប្រចាំ​។ អ្នក​អាច​នឹងមាន​អារម្មណ៍​ថា ខ្លួនឯង​លែងមាន​អ្វី​ទាក់ទាញ ឬ​មិនមាន​តម្លៃ​អ្វី​ទាំងអស់​។​

​ឆាប់​ភ្លេចភ្លាំង​ច្រើន​
​ការដែល​មិនបាន​រួមភេទ​អាច​ប៉ះពាល់​ដល់​ការចងចាំ និង​សមត្ថភាព​ក្នុងការ​ចាំ​រឿង​ជាច្រើន​បាន​។ នៅពេល​អ្នក​មិនបាន​រួមភេទ​រយៈពេល​យុរ វា​អាច​នឹង​ប៉ះពាល់​ដល់​ការគិត​កាន់តែខ្លាំង​។ ជា​លទ្ធផល អ្នកនឹង​ទំនងជា​ចេះ​ផ្តោតអារម្មណ៍ និង​ចងចាំ​រឿង​ជាច្រើន​បានល្អ​ដូច​មុន​ឡើយ​។​

​កង្វះ​ការ​គេង​
​នៅពេល​ខួរក្បាល​កំពុងតែធ្វើការ​ជាប់ វា​អាច​នឹងធ្វើ​ឲ្យ​ពិបាក​ផ្ចង់អារម្មណ៍​ទៅលើ​រឿង​ជាច្រើន ក្នុងនោះ​មាន​ទាំង​ការ​គេង​ផងដែរ​។ ការសិក្សា​បានបង្ហាញ​ថា ការ​រួមភេទ​អាចធ្វើ​ឲ្យ​មនុស្ស​គេង​លក់​កាន់តែ​លឿន​។ ការ​គេង​មិនបាន​គ្រប់គ្រាន់​ក៏​អាច​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​ដែរ​។ អ្វីដែល​ចម្លែក​នោះ​គឺថា ការគិត​អំពី​ការ​រួមភេទ​អាចធ្វើ​ឲ្យ​អ្នក​មិនសូវ​ជា​ចង់​រួមភេទ​ទេ​។​

​តែងតែ​ឈឺ​ជាប់​
​រឿងនេះ​ស្តាប់​មើលទៅ​ដូច​ឆ្គួ​ត​អញ្ចឹង ប៉ុន្តែ​ការដែល​មិនបាន​រួមភេទ​ពិតជា​អាច​បង្កើន​ឱកាស​នៃ​ការឈឺ​មែន ហើយក៏​អាច​ខាត់​អាយុ​ទៀតផង​។ ហេតុផល​នោះ​គឺ​ជាប់ទាក់ទង​នឹង​ការ​គេង​មិនបាណ​គ្រប់​តែម្តង​។ បើសិនជា​អ្នក​មិនបាន​គេង​គ្រប់​ទេ អ្នកនឹង​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការឆ្លង​ជំងឺ​។ ការសិក្សា​ក៏បាន​បង្ហាញ​ដែរ​ថា អ្នក​ដែល​រួមភេទ​ជា​ទៀងទាត់​គឺ​រស់​បានយូរ​ជាង​។​

​ការប្រើ​ថ្នាំ​
​ការដែល​លេបថ្នាំ​ច្រើន​អាច​នាំ​ឲ្យ​កើតជា​រឿង​ក្រហលក្រហាយ​ច្រើន​ដែរ​។ មាន​ថ្នាំ​តាម​វេជ្ជបញ្ជា​ច្រើនណាស់​ដែល​អាចធ្វើ​ឲ្យ​មាន​ផល​រំខាន​ជាការ​ថយចុះ​ចំណង់​ផ្លូវភេទ​។ បើសិនជា​អ្នក​មិន​ចង់​ខ្សោយ​ផ្លូវភេទ​ទេ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​មុនពេល​ចាប់ផ្តើម​លេបថ្នាំ​។​

​មិនសូវមាន​ទំនាក់ទំនង​ក្នុងសង្គម​ដូច​មុន​
​រឿងនេះ​គឺជា​កត្តា​គួរ​ឲ្យ​ភ្ញាក់​ផ្អើ​មួយទៀត​នៃ​ការមិន​បានរួម​ភេទ​។ ដើម្បី​បំបែក​មន្តអាគម​ន៍​ជាប់គាំង​ក្នុង​ខ្លួន អ្នក​ត្រូវតែ​រស់នៅ​ឲ្យ​មានការ​ទំនាក់​ទំនងជា​មួយ​អ្នកដទៃ ប៉ុន្តែ​ការមិន​បានរួម​ភេទ​ពិតជា​អាចធ្វើ​ឲ្យ​អ្នក​ចូលចិត្ត​រស់នៅ​តែឯង និង​មិន​និយាយ​ជាមួយ​មនុស្ស​ជុំវិញខ្លួន​បាន​។​

​កាន់តែ​ចាស់​ទៅៗ​
​ការដែល​មិនបាន​រួមភេទ​រយៈពេល​យុរ​អាច​ក្លាយទៅជា​រឿង​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំង ហើយ​ការតានតឹង​នេះ​អាចធ្វើ​ឲ្យ​អ្នក​កាន់តែ​ឆាប់​ចាស់​ផង​។ អ្នក​ក៏​នឹង​បាត់បង់​ចំណង់​ផ្លូវភេទ​នៅពេល​អាយុ​កាន់តែច្រើន​ដែរ​។ វា​ហាក់បីដូចជា​មានរឿង​ច្រើនណាស់​ត​កន្ទុយ​គ្នា​នៅពេលដែល​ខាន ឬ​មិនបាន​រួមភេទ​រយៈ​យូរ​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com