ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការគេងថ្ងៃអាចជួយបង្កើនថាមពលនៃការចងចាំបាន
× យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Independent បានឲ្យដឹងថា ថាមពលនៃការគេងថ្ងៃត្រឹមតែ ៤៥នាទីអាចបង្កើនប្រសិទ្ធភាពនៃការចងចាំរហូតដល់ ៥ដង។ រឿងនេះគឺផ្អែកទៅលើការសិក្សាមួយដែលពិនិត្យទៅលើឥទ្ធិពលនៃការគេងថ្ងៃលើអ្នកស្ម័គ្រចិត្តមានសុខភាពល្អ ដើម្បីចង់ដឹងអំពីសមត្ថភាពក្នុងការចងចាំពាក្យរបស់ពួកគេនៅពេលធ្វើតេស្តការចងចាំ។
ក្រោយពីបង្ហាញពាក្យជាច្រើននាពេលដំបូង ហើយបន្ទាប់មកគឺធ្វើតេស្តពួកគេម្តងទៀត ដោយអ្នកចូលរួមតម្រូវឲ្យបែងចែកជាពីរក្រុម។ ក្រុមដំបូងត្រូវបានឲ្យគេងថ្ងៃ ៩០នាទី និងក្រុមមួយទៀតមិនឲ្យគេងឡើយ។ គេបានរកឃើញថា អ្នកដែលគេងថ្ងៃមានការចងចាំពាក្យបានល្អជាងអ្នកដែលមិនបានគេង។ សិស្សមាននិន្នាការភ្លេចពាក្យមួយចំនួននៅចន្លោះពេលធ្វើតេស្តចំនួនពីរដងដោយមិនគិតថាពួកគេបានគេងថ្ងៃឬអត់ឡើយ។
ដោយសារតែការសិក្សានេះមានដែនកំណត់មួយចំនួនជាពិសេសមានទំហំសិក្សាតូច ហើយអ្នកចូលរួមមានចំនួន ៤១នាក់ទៀត ដូច្នេះលទ្ធផលនៃការវិភាគរបស់អ្នកស្រាវជ្រាវមិនអាចបង្កើតបាននូវគំនិតថា ការគេងថ្ងៃពិតជាមានប្រយោជន៍ដល់ការចងចាំដូចអ្វីដែលចំណងជើងនេះសរសេរឡើយ។
ការគេងត្រូវបានគេដឹងថា មានសារៈសំខាន់សម្រាប់ការចងចាំ ហើយក៏មានការចាប់អារម្មណ៍ច្រើនដែរចំពោះឥទ្ធិពលនៃការគេងនេះ៕
ផ្ដល់សិទ្ធដោយ៖www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com