ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តេស្ត​រក​ជំងឺ​មិន​គ្រប់ទឹក​ថ្មី​មាន​ភាព​សុ​ក្រិត​ជាង​ការពិនិត្យ​រក​ជំងឺ​នេះ​នាពេល​បច្ចុប្បន្ន​
13, Jan 2018 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC បាន​ឲ្យ​ដឹងថា តេស្ត​ឈាម​ដើម្បី​រក​ជំងឺ​មិន​គ្រប់ទឹក ឬ​ហៅថា Down’s Syndrome បានផ្តល់​លទ្ធផល​ល្អ​ជាង​។ តេស្ត​នេះ​គឺ​ផ្អែកទៅលើ​ការ​សម្គាល់​កំណាត់​នៃ DNA ដែល​មិនល្អ​។



​ការសិក្សា​មួយ​មាន​ស្ត្រី​ចូលរួម​ច្រើនជាង ១៥០០០​នាក់ ហើយ​បាន​រកឃើញថា តេស្ត​ឈាម​ថ្មី​គឺអាច​សម្គាល់​ដឹងថា​កូន​ក្នុង​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ជំងឺ​មិន​គ្រប់ទឹក បាន​សុ​ក្រិត​ជាង​តេស្ត​ដែល​ធ្លាប់តែ​ប្រើ​នាពេល​បច្ចុប្បន្ន​។

​ជំងឺ​ឡប់​សា​តិ ឬ​Down’s Syndrome បង្កឡើង​ដោយ​ការ​មាន​ក្រូម៉ូសូម​បន្ថែម​មួយ ក្នុង​DNA​។ តេស្ត​ថ្មី​នេះ​អាច​រកឃើញ​កំណាត់​តូច​នៃ DNA ពី​ក្មេង​ដែល​កំពុងតែ​ស្ថិតក្នុង​ផ្ទៃពោះ​ម្តាយ ឬ​អាច​និយាយថា Cell-free DNA (cfDNA)​។

​តេស្ត​ឈាម​មួយ​នេះ​នឹង​វាស់​ទៅលើ​ចំនួន​ក្រូម៉ូសូម​ក្នុង​ឈាម​ម្តាយ ហើយ​វា​អាច​នឹង​មើលឃើញ​ទៀត​បើសិន​ជាមាន​ករណី​ក្រូម៉ូសូម​បន្ថែម​ខុសធម្មតា​។ តេស្ត cfDNA​បាន​បង្កើត​នូវ​លទ្ធផល​ល្អ​ជាង​តេស្ត​ប​ច្ច​ប្បន្ន​ក្នុងការ​តាមដាន ឬ​រក​ជំងឺ​មិន​គ្រប់ទឹក​នេះ ព្រោះ​តេស្ត​បច្ចុប្បន្ន​អាច​បង្កើតជា​លទ្ធផល​វិជ្ជមាន​តែ​មិន​ត្រឹមត្រូវ​ទេ​។ ករណីបែបនេះ​ច្រើនតែ​នាំ​ឲ្យ​មានការ​កំណត់​រោគវិនិច្ឆ័យ​បន្ថែមទៀត ព្រមទាំង​ប្រឈម​បន្តិចបន្តួច​លើ​ការ​រលូត​កូន​ផងដែរ​។ យ៉ាងណាមិញ​តេស្ត​មួយ​នេះ​មិនទាន់​អាចធ្វើ​បាន​នៅឡើយ​ទេ តែ​វា​កំពុងតែ​ត្រូវបាន​គេ​រំលឹក និង​បង្កើត​ការសម្រេចចិត្ត​នៅពេល​ក្រោយ​ទៀត វា​អាច​នឹងត្រូវ​ការធ្វើ​ជាល​ក្ខ​ណៈ​ឯកជន និង​ចំណាយ​ចន្លោះ​ពី ៤០០ ទៅ ៩០០​ផោន​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com