ពីនេះ ពីនោះ
ព័ត៍មានសុខភាព
លេបថ្នាំ​ផ្សះ​ក្នុងពេល​មាន​ផ្ទៃពោះ​ធ្វើ​ឲ្យ​ខូច​ខួរក្បាល និង​កើត​ជំងឺ​ឆ្គួ​ត​ជ្រូក​ទេ​?
14, Jan 2018 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​យោង​ទោ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Guardian បាន​ឲ្យ​ដឹងថា ការប្រើ​ថ្នាំ​ផ្សះ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​ជំងឺ​ឆ្គួ​ត​ជ្រូក​និង​ខូច​ខួរក្បាល ឬ​ហៅថា Cerebral Palsy​។ លទ្ធផល​នៃ​ការសិក្សា​ថ្មី​មួយ​នេះ​បាន​ណែនាំ​ថា ស្ត្រី​ដែល​លេបថ្នាំ​ផ្សះ​ប្រភេទ Macrolide ទំនង​ជាមាន​ជាប់ទាក់ទង​នឹង​ការ​សម្រាលកូន​មក​មាន​ជំងឺ​ខាងលើ​មួយ ឬ​ទាំងពីរ នៅពេល​ប្រៀបធៀប​ជាមួយ​ស្ត្រី​ដែល​លេបថ្នាំ​ប៉េ​នី​ស៊ី​លីន​។



​ប៉ុន្តែ​មិនមាន​ទំនាក់ទំនង​អ្វីមួយ​ត្រូវបាន​គេ​រកឃើញ​រវាង​ការ​លេបថ្នាំ​ផ្សះ​ជាទូទៅ​ក្នុងពេល​មាន​ផ្ទៃពោះ និង​ជំងឺ​ខូច​ខួរក្បាល ឬ​ឆ្គួ​ត​ជ្រូក​ឡើយ​។ យ៉ាងណាមិញ ការប្រៀបធៀប​ផ្ទាល់​មួយ​រវាង​ក្រុម​ស្ត្រី​ទាំងនេះ​មិនអាច​ជឿជាក់​បាន​ទាំងស្រុង​ឡើយ​។ វា​អាចមាន​កត្តា​ពាក់ព័ន្ធ​បន្ថែមទៀត​ដែល​អាចធ្វើ​ឲ្យ​មាន​លក្ខណៈ​ខុសគ្នា​ដូចជា ប្រភេទ និង​ភាព​ធ្ងន់ធ្ងរ​នៃ​ការបង្ក​រោគ​ដែរ​។

​ការសិក្សា​នេះ​មិនបាន​អះអាង​ទៅលើ​ប្រភេទ​ថ្នាំ​ផ្សះ Macrolides ធ្វើ​ឲ្យ​កើត​ជំងឺ​ខូច​ខួរក្បាល ឬ​ឆ្គួ​ត​ជ្រូក​ឡើយ​។ វា​គ្រាន់តែ​អាច​ថា ការបង្ក​រោគ​លើ​ស្ត្រី​មាន​ផ្ទៃ​ពៅ​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ទាំងនេះ​ជាង​ការព្យាបាល​ជំងឺ​នេះ​។ វា​គឺជា​រឿង​មួយ​ដែល​មិនអាច​និយាយថា រាល់​ការព្យាបាល​ជំងឺ​តាម​ក្បួន​វេជ្ជសាស្ត្រ​គឺ​គ្មាន​ការប្រឈមមុខ​១០០​ភាគរយ​នោះឡើយ​។ មានន័យថា យើង​ត្រូវតែ​ប្រើប្រាស់​អំណះអំណាង​ដែលមាន​ហើយ​ល្អ​បំផុត​ដើម្បី​បង្កើតជា​ការសម្រេចចិត្ត​រវាង​អត្ថប្រយោជន៍ និង​ការប្រឈមមុខ​លើ​ជម្រើស​ទាំងឡាយ​។

​អ្នកជំនាញ​ភាគច្រើន​នឹង​យល់ស្រប​ថា អត្ថប្រយោជន៍​នៃ​ការព្យាបាល​ការបង្ក​រោគ​ដោយ​ពពួក​បាក់តេរី​លើ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ប្រយោជន៍​ច្រើនជាង​ការប្រឈមមុខ​របស់​ថ្នាំ​ផ្សះ​នោះ​ផ្ទាល់ ព្រោះ​បើសិនជា​ការបង្ក​រោគ​មិន​ត្រូវបាន​ព្យាបាល​ទេ វា​អាច​នឹងធ្វើ​ឲ្យ​ជំងឺ​នេះ​ឆ្លង​ចូលទៅ​ទារក និង​បង្ក​ជា​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ រហូតដល់​រលូត ឬ​កូន​ស្លាប់​ក្នុង​ផ្ទៃ​បាន​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com