កីឡាជាតិ
ជាតិ
ក្រុម​កីឡាករ​អត្តពលកម្ម​បន្ត​គ្រង​ជើងឯក​ការប្រកួត​កីឡា​កងទ័ព​
13, Jan 2018 , 10:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុម​កីឡាករ​របស់​ស​ហ​ព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត បាន​បន្ត​គ្រង​ជើងឯក​លើ​វិញ្ញាសា​ទី​២(​សម្រាប់​មហាជន​) សម្រាប់​ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​ឆ្នាំ​២០១៨ ដើម្បី​អបអរ​ទិវា​ជ័យជម្នះ​៧​មករា និង​ស្វែងរក​ថវិកា​ទ្រទ្រង់​សមាគម​អតីតយុទ្ធជន​។ ក្រុម​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ជា​ម្ចាស់​ជើងឯក​លើ​វិញ្ញាសា​ទី​១(​សម្រាប់​កងទ័ព​)​។ ពិធី​បិទ​ការប្រកួត​កីឡា​កងទ័ព​ធ្វើឡើង​ក្រោម​វត្តមាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។ ទោះបី​ការប្រកួត​កីឡា​កងទ័ព​បាន​ចប់ តែ​ការតាំងពិព័រណ៍​កងទ័ព និង​សម្ភារ​យោធា​មិនទាន់​ចប់​នៅឡើយ​ទេ ពោលគឺ​នៅ​បន្ត​រហូតដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៨​។



​ក្រោយ​ប្រកួត​យ៉ាង​ស្វិតស្វាញ នៅ​បរិវេណ​កោះ​ពេជ្រ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៨ ក្រុម​កីឡាករ​អត្តពលកម្ម​បាន ការពារ​តំណែង​ជើងឯក​បានសម្រេច បន្ទាប់ពី​ពួកគេ​បន្ត​គ្រង​ជើងឯក​ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​នៅ​ឆ្នាំ​២០១៨ លើ​វិញ្ញាសា​ទី​២ គឺ​រត់​កុំ​ម្មង់​ដូ​៣​គីឡូម៉ែត្រ សែង​ប្រង់​ការ​ទម្ងន់​៥០​គីឡូក្រាម​ចម្ងាយ​១​គីឡូម៉ែត្រ និង​រត់​ឆ្លងកាត់​ឧបសគ្គ​សមូហភាព​។ ចំណែក​ក្រុម​៧​មការ​មានជ័យ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ខណៈ​ក្រុមសាមគ្គី​០០១​បន្ត​រក្សា​ចំណាត់ថ្នាក់​លេខ​៣​។ 
 
​ជាមួយគ្នានេះ ក្រុម​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស ប្រឆាំង​ភេរវកម្ម​គ្រង​ជើងឯក វិញ្ញាសា​ទី​១ គឺ​រត់​កុំ​ម្មង់​ដូ​ចម្ងាយ​៤​គីឡូម៉ែត្រ សែង​ប្រង់​ការ​ទម្ងន់​៥០​គីឡូក្រាម​២​គីឡូម៉ែត្រ និង​រត់​ឆ្លង​ឧបសគ្គ​សមូហភាព​។ រីឯ​ក្រុម​កងពលតូច​ពិសេស​ឆ័​ត្រ​យោង ៩១១ បន្ត​រក្សា​ចំណាត់ថ្នាក់​លេខ​២ ខណៈ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ សាលា​នាយទាហាន​សកម្ម​ធ្លា ក់មក​ឈរ​ចំណាត់ថ្នាក់​លេខ​៣​។

​សម្រាប់​ប្រាក់រង្វាន់​លើកទឹកចិត្ត ក្រុម​ជើងឯក ទទួលបាន​៤​លាន​រៀល លេខ ២​បាន​៣​លាន​រៀល និង​លេខ​៣ បាន​២​លាន​រៀល​។ ចំណែក​ក្រុម​ដែល​មិន​ទទួលបាន​ចំណាត់ថ្នាក់ ទទួល​ក៏​ទទួលបាន​មេដាយ​ម្នា​ក់មួយៗ​ផងដែរ​។ 
 
​ការប្រកួត​កីឡា និង​ពិព័រណ៍​សម្ភារ​កងយោធពល​ខេមរភូមិន្ទ ធ្វើឡើង​ដើម្បី​អបអរ​ខួប​លើក​ទី​៣៩ នៃ​ទិវា​ជ័យជម្នះ​៧​មករា និង​ដើម្បី​រំឭក​គុណ​ដល់​អតីតយុទ្ធជន ដែល​លះបង់​ជីវិត​ដើម្បី​ការពារជាតិ និង​បូរណភាព​ទឹកដី ពិសេស​ស្វែងរក​មូល​និ​ធី ដើម្បី​ទ្រទ្រង់​សមាគម​អតីតយុទ្ធជន​។ លើសពីនេះ ដើម្បី​ឲ្យ​មហាជន​បាន​ស្គាល់ ពី​តួនាទី ភារកិច្ច និង​តម្លៃ​របស់​កងទ័ព​។ ហើយក៏​ដើម្បី​ផ្សារភ្ជាប់ ទំនង​ទំនង រវាង​កងទ័ព និង​មហាជន ឲ្យ​កាន់តែ​ជិតស្និទ្ធ​ផងដែរ​។

​ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ ដែល​បានបញ្ចប់​ជា​ស្ថាពរ នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៨ ដោយ​ទទួលបាន​ការចូលរួម​ពី​សំណាក់ សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​អនុប្រធាន​សមាគម​អតីតយុទ្ធជន​។ ប៉ុន្តែ​កម្មវិធី​ពិព័រណ៍​សម្ភារ​យោធា ផលិតផល​ពាណិជ្ជកម្ម និង​ការប្រគំ​តន្ត្រី​នៅ​បន្ត​រហូតដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៨៕

អត្ថបទទាក់ទង
   



លោក វ៉ាត់ ចំរើន ​អគ្គលេខាធិការ​ NOCC ប្រគល់មេដាយ​ដល់ក្រុម​ដែលមិន​ទទួលបាន​ចំណាត់ថ្នាក់


លោក​រ​ដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ថោង ខុន ​បំពាក់មេ​ដាយដល់លេខ​២លើវិញ្ញា​សាប្រភេទ១



លោក​រដ្ឋមន្ត្រីក្រ​សួងអប់រំ យុវជន​ និងកីឡា ​ហង់ ជួនណារ៉ុន ​ថតរូបជាមួយ​ក្រុមលេខ៣


សម្តេច​​ពិជ័យសេនា​​​ ទៀ បាញ់​​ ដើរ​​​សំណេះ​​​សំណាលជា​​​ក្រុមកីឡា​​​ករកង​​​យោធ​​​ពលខេរភូមិន្ទ ​​​និងកីឡាករ​​​មហាជន









Tag:
 ​អត្តពលកម្ម​
  កីឡា​កងទ័ព​
  ហ៊ុន ម៉ា​ណែ​ត
© រក្សាសិទ្ធិដោយ thmeythmey.com